រមណីយដ្ឋានទឹកធ្លាកអូរតាវ៉ៅឬទឹកធ្លាក់ភ្នំខៀវ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដើម្បីទៅដល់ ទីនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ រហូតដល់ស្ពានថ្មអូរតាវ៉ៅឡើងទៅប្រហែលជាង ១០០ ម៉ែត្រក្នុងខេត្តប៉ៃលិននោះ និងឃើញផ្លាកសញ្ញាបង្ហាញទីតាំងត្រង់ម្ដុំផ្លូវបំបែកភូមិខ្លុង ពីខាងឆ្វេងដៃ ហើយបត់ចូលទៅប្រមាណ ៧ គីឡូម៉ែត្រទៀត និងដល់កន្លែងរមណីយដ្ឋានធម្មជាតិទឹកថ្លាក់ក្បាលអូរតាវ៉ៅហើយ។ រមណីយដ្ឋាននេះមានស្ទឹងធម្មជាតិទឹកថ្លា មានជ្រោះទឹកហូរធ្លាក់លើល្បាក់ថ្មដា យ៉ាងខ្ពស់ ខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូងដែលធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងសប្បាយរីករាយ។ ពិសេសនោះ គឺម្ចាស់វិនិយោគបានកែច្នៃខ្ចូសកន្លែងអង្គុយលេងនៅក្បែរមាត់ស្ទឹងអូរតាវ៉ៅជាច្រើនកន្លែង មានខ្ចូសអង្គុយនៅខាងលើច្រាំង និងខាងលើកន្លែងចតឡាន សម្រាប់ភ្ញៀវទេសចររង់ចាំក្រុមគ្រួសារចុះទៅលេងទឹកជ្រោះធ្លាក់បែកផ្កាត្រែង។ ចំណែកកន្លែងទុកដាក់ឡានម៉ូតូយ៉ាងស្រូលដែលមិនធ្វើឲ្យមានការព្រួយបារម្ភពីសុវត្ថភាពបាត់បង់អ្វីឡើយ។
☎️លេខទូរស័ព្ទ៖ 098929209
📌ផែនទី៖ https://maps.app.goo.gl/9HrpoNac1yxvzCCF8