រមណីយដ្ឋាន​ទឹក​ធ្លាក់​កាចាញ ខេត្តរនតគិរី

Post by admin

08:15 - 30/03/2024

Comment

ទឹក ​ជ្រោះ​កាចាញ វា​គឺ​ជា​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រកាល​មួយ​ តែង​តែ​ទាក់​ទាញ​ភ្នែក​​ភ្ញៀវ​ទេស​ចរ​គ្រប់​ៗរូប​ឱ្យ​ទៅ​ទស្សនា​ទីនោះ។ ទឹក​ធ្លាក់​នេះ​ស្ថិត​នៅ​​ចំកណ្តាល​ព្រៃ​ភ្នំ​ភ្ជាប់​ដោយ​អូរ ​និង​ចំការ​កៅស៊ូ​នៅតាម​ដង​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​​ទីនោះ។ ដើម្បី​គយ​គន់​សំរស់​ដ៏​ត្រកាល​នៃ​ទឹក​ធ្លាក់​នេះ​ឱ្យ​កាន់​តែ​ប្លែក​ ចំឡែក​អារម្មណ៍​នោះ​គឺ​ទេស​ចរ​ទាំង​អស់​ត្រូវ​ចុះ​តាម​ជណ្តើរ​ឈើ​ប្រមាណ​៧២​ កាំ ទៅ​ក្រោម ឬ​ដើរ​កំសាន្ត​លេង​តាម​ស្ពាន​យោល​ដែល​លាត​សន្ធឹង​នៅ​ពី​មុខចរន្តទឹកធ្លាក់ ។ នៅ​ចំណុច​​ខាង​ក្រោម​នេះ ​មាន​ដើមឈើ​ធំៗ​ដែល​អាច​ផ្តល់​​ជា​ម្លប់​​ដល់ការ​​សំរាក​លេង ឬ​ហូប​ចុក​​ចំណី​​អាហារ។ ចំណែក​នៅ​ផ្នែក​​ខាងលើ​​ក្បែរ​ចំណុច​​​ទឹកធ្លាក់​ មាន​​កន្លែង​​លក់​ដូរ​ចំណី​អាហារ ​ភេសជ្ជៈ​ រួមទាំង​វត្ថុ​​អនុ​ស្សាវ​រីយ៍​​​​ផ្សេងៗ​សំរាប់​​អ្នក​ទេសចរ​​​ដែល​ទៅ​ កំសាន្ត​​ទីនោះ។

📌ផែនទី៖ https://maps.app.goo.gl/qP21L8CwZV7Qcpx28