រមណីយដ្ឋាន​ភូមិ​ផ្កា​ត្រកួន ខេត្តកណ្ដាល

Post by admin

07:50 - 10/04/2024

Comment

រមណីយដ្ឋាន ភូមិផ្កាត្រកួន​ - Phumi Phka Trokoun Resort គឺជាទីឋានដ៏ពិសេស និងមនោរម្យមួយដែលបង្កើតឡើងសម្រាប់បងប្អូនដែលត្រូវការជីវិតស៊ីវិល័យបែបជនបទ។ ដំណើរកន្លែងកម្សាន្តជិតៗភ្នំពេញ មានចម្ងាយប្រមាណ៣១គីឡូម៉ែត្រពីវត្តភ្នំ ធ្វើដំណើរប្រហែលជាង១ម៉ោងប៉ុណ្ណោះ។ នៅទីនេះ មានខ្យល់បរិសុទ្ធ ទេសភាពធម្មជាតិ បរិយាកាសល្អ គួបជាមួយនឹងសេវាកម្មដូចជា៖

  • កញ្ចុះសម្រាប់លំហែកាយ
  • អាងហែលទឹក
  • អាហារដ្ឋាន
  • កន្លែងក្មេងលេង (ជិះតោង ជំរាលភ្នំ)
  • សួនកំសាន្ត
  • សួនបន្លែ
  • ជិះទូកកាយ៉ាក
  • ជិះទាទឹក
  • កន្លែងហាត់យូហ្គា
  • ទស្សនាថ្ងៃរះ ថ្ងៃលិច
  • លំនៅស្ថាន ផ្ទះលំហែបែបខ្មែរ

រមណីយដ្ឋាន ភូមិផ្កាត្រកួន​ - Phumi Phka Trokoun Resortនេះ ស្ថិតនៅភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

☎️លេខទូរស័ព្ទ៖​​ 012381199
🌍គេហទំព័រ៖ https://phumiphkatrokoun.wordpress.com
📌ផែនទី៖ https://maps.app.goo.gl/yzGgoPBBCh3CiLAi6