លោកតាដំបងក្រញូង ខេត្តបាត់ដំបង

Post by admin

13:21 - 12/06/2024

Comment

នៅក្នុងទីរួមខេត្តបាត់ដំបង រូបសំណាក់មួយដែលមានកំពស់ ៦,៥ម៉ែត្រ ស្ថិតនៅចំណុចផ្លូវបំបែករង្វង់មូលឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងខេត្ដបន្ទាយមានជ័យ ត្រូវបានគេស្គាល់ថាជា លោកតាដំបងក្រញូង។ រូបសំណាកនេះត្រូវបានសាងសង់ដំបូងក្នុងសម័យសង្គមរាស្ដ្រនិយមដែលមានទំហំតូចជាងសព្វថ្ងៃ ហើយត្រូវបានកសាងឡើងវិញ ក្នុងឆ្នាំ១៩៩៩ សម្រាប់ជាទីគោរពសក្ការ:តាមជំនឿរបស់អ្នកស្រុក និងត្រូវបានគេជឿថាមានបារមីបំផុតលើជំនឿសាសនាពិសេសការបន់ស្រង់នានា។ ជារៀងរាល់ ថ្ងៃឧបោសថសីល និងថ្ងៃបុណ្យទានធំៗ ម្តង គេសង្កេតឃើញមានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់ និងប្រារព្ធពិធីសាសនាផ្សេងៗ។

📌ផែនទី៖ https://maps.app.goo.gl/YCtJdg77v3u3M88K7