ល្បាក់ទឹកព្រៃនប់ ព្រះសីហនុ

Post by admin

14:16 - 11/06/2024

Comment

 រមណីយដ្ឋានល្បាក់ទឹកព្រៃនប់ជារមណីយដ្ឋានកែច្នៃនៅក្នុងឆ្នាំ២០០៤ នៅក្បែរជើងភ្នំ ដែលមានទីតាំងស្ថិតនៅ ចំការលោកឧកញ៉ា លូ គឹមឈន់។ រមណីយដ្ឋាននេះមិនទាន់ស្ថាបនារួចរាល់ជាស្ថាពរនៅឡើយ តែបានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះបើយោងតាមការបង្ហោះរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ រមណីយដ្ឋានល្បាក់ទឹកព្រៃនប់មានទីតាំងស្ថិតនៅក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចំងាយប្រមាណជា៣៩គ.ម.ពីក្រុងព្រះសីហនុនេះដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤មកដល់ភូមិសាស្ត្រខាងលើហើយត្រូវបត់ចូលតាមផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រហែលជា៣គីឡូម៉ែត្រ ដោយចំណាយរយៈពេលត្រឹមតែ១៥នាទី យើងនឹងទៅដល់រមណីយដ្ឋានកែច្នៃទឹកធ្លាក់ព្រៃនប់។ ល្បាក់ទឹកព្រៃនប់មាន ទេសភាពធម្មជាតិព្រៃភ្នំ ដែលមានខ្សែទឹកហូរចុះពីលើភ្នំគួរឱ្យចង់គយគន់ គួបផ្សំនឹងចំការស្រកានាគ មានអាងទឹកចំនួន១១កន្លែង និងមានខ្យូស៣០ ហើយជារៀងរាល់ថ្ងៃគេសង្កេតឃើញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទស្សនាច្រើន ជាពិសេសថ្ងៃសម្រាក និងថ្ងៃចុងសប្តាហ៍។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ភ្ញៀវទេសចរមានភាពងាយស្រួល។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។សម្រាប់កន្លែង ស្នាក់នៅរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ៕

'

📍Google Map : https://maps.app.goo.gl/MCocU3wCbczv3Kmw8