វត្តវិហារបុរាណរកាកណ្តាល មានទីតាំងស្ថិតនៅក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ជាប់មាត់ទន្លេ ចម្ងាយ ២ គីឡូម៉ែត្រខាង ត្បូងទីរួមខេត្តក្រចេះ ដែលជាវិហារបុរាណរមួយមានអាយុកាលប្រមាណ ២០០ ឆ្នាំមកហើយ និង ធារិហារចាស់ជាងគេ ដែល នៅសេសសល់សព្វថ្ងៃ។ នៅឆ្នាំ ២០០១ សម្ព័ន្ធសិប្បកម្មនៃប្រទេសអាល្លឺម៉ង់ បានជួយជួសជុលកែលម្អឡើងវិញតាមលំនាំ ចាស់ទាំងស្រុង ហើយក៏បានបើកទ្វារជូនភ្ញៀវទេសចរចូលទស្សនា និង ទីញវត្ថុអនុស្សាវរីយ៍ធ្វើពីស្លឹកទ្រាំង និង ផ្តៅ ដែល ផលិតដោយសហគមន៍នៅតំបន់នោះ ព្រមទាំងជាកន្លែងមួយគួរជាទីចាប់អារម្មរបស់ភ្ញៀទេសចរជាតិ អន្តរជាតិ ដើរមើលក្បូរ ក្បាច់រចនានៃវិហារចំណាស់នេះ។