សម្រស់កោះកុងក្រៅ

Post by admin

15:56 - 28/03/2024

Comment

កោះកុងក្រៅ ជាកោះដែលធំមួយស្ថិតក្នុងខេត្តកោះកុង មានទំហំសរុប ១០៣ គីឡូម៉ែត្រក្រឡា។ កោះដ៏ស្រស់ស្អាតមួយនេះស្ថិតក្នុងភូមិ អាវឡាតាន់ ឃុំ ជ្រោយប្រស់ ស្រុក កោះកុងខេត្ត កោះកុង។

បើនិយាយពីសម្រស់ធម្មជាតិ កោះមួយនេះល្អ​បំផុត ព្រោះមិនត្រឹមតែមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនោះទេ ថែមទាំងមានព្រៃឈើបៃតង​ស្រស់គ្របដណ្តប់លើផ្ទៃកោះ និងជីវៈចម្រុះជាច្រើនប្រភេទ។ ប្រសិនបើអ្នកមានគម្រោងទៅលេងនៅកោះកុងក្រៅ ហោចណាស់អ្នកបានដឹងពីចំណុចសំខាន់ៗទាំងនេះជាមុនសិន។

ទី១ កោះកុងក្រៅមានឆ្នេរខ្សាច់សម៉ដ្ឋចំនួន ៦ ឆ្នេរ

ទី២ កោះកុងក្រៅមានទឹកសមុទ្រប្រដេញពណ៌គួរឱ្យចង់ហែល

ទី កោះកុងក្រៅមានជ្រោះជាច្រើនកន្លែង

ទី៤ កោះកុងក្រៅមានព្រៃឈើក្រាស់ៗ អំណោយផលដល់អ្នកដែលចូលចិត្តដើរព្រៃ

ទី៥ កោះកុងក្រៅមានដើមកោងកាងដុះយ៉ាងច្រើន

ទី៦ កោះកុងក្រៅមានភ្នំដែលហ៊ុំព័ទ្ធដោយដើមឈើក្រាស់ៗ

ទី៧ ពីកោះកុងក្រៅមានសត្វព្រៃ សត្វស្លាប សត្វសមុទ្រ ច្រើនប្រភេទ

នៅមិនអស់នោះទេ ចំណុចពិសេសផ្សេងទៀតនោះគឺគ្រឿងសមុទ្រស្រស់ៗ ដែលអ្នកអាចរកទិញបានពីអ្នកភូមិ ឬរកដោយខ្លួនឯង។ មិនតែប៉ុណ្ណោះ អ្នកក៏អាចស្ទូចត្រីកំសាន្តយ៉ាងរីករាយ និងទឹកញ៉ាំដូងផ្អែមថែមទៀតផង។

Google Map:https://maps.app.goo.gl/3RD8L2mVPXpggoN46