សហគមន៍នេសាទត្រពាំងសង្កែខេត្តកំពត គឺជាសហគមន៍ទេសចរណ៍ដ៏មានភាពទាក់ទាញមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយ ៧គីឡូម៉ែត្រពីរង្វង់មូលទុរេន។ព្រៃកោងកាងនៅទីនោះមានទំហំសរុប ៤៨ហិចតា ដុះលាតសន្ធឹងតាមបណ្តោយព្រែកក្បាលរមាសរហូតដល់ដៃសមុទ្រ។ ជាមួយគ្នានេះដែរខាងសហគមន៍ក៏មានជាផ្ទះបឹងហ្គាឡូ អាហារដ្ឋាន ទូកទេសចរណ៍ និងថ្នាលបណ្តុះកូនកោងកាងទុករួចជាស្រេចផងដែរ។ សម្រាប់សកម្មភាពកម្សាន្តវិញ ភ្ញៀវទេសចរអាចជួលទូកជិះកម្សាន្ត ចុះដាំដើមកោងកាង ស្វែងយល់ពីជីវៈចម្រុះក្នុងព្រៃលិចទឹក ដើរលើស្ពានឈើ មើលទេសភាពថ្ងៃលិច ថតរូបលេង ស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ផឹកកាហ្វេ បរិភោគអាហារបែបជនបទ ភ្លក់អាហារសម្រន់ ស្នាក់ក្នុងផ្ទះបឹងហ្គាឡូ រឺចង់បោះតង់គេងក៏បានដែរ។
☎️លេខទូរស័ព្ទ៖ 017306505
📌ផែនទី៖ https://maps.app.goo.gl/TAvx6Wh15P7skKUc6