សហគមន៍ភូមិបណ្តែតទឹកកំពង់​លួង

Post by admin

15:38 - 09/04/2024

Comment
ស្ថិតនៅ​ឃុំកំពង់លួង​ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ​ ៣៧គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង១៥៩គីឡម៉ែត្រពីរាជធានីភ្នំពេញ។
សហគមន៍ខាងលេីនេះជាភូមិបណ្តែតទឹក​ ដែលមានសក្តានុពលទេសចរណ៍​ដូចជា របៀបរស់នៅរបស់អ្នកស្រុក(ភូមិបណ្តែតទឹក)​ ភូមិនេសាទ​ ទស្សនាថ្ងៃរៀបលិចលេីផ្ទៃបឹងទន្លេសាប​ ទស្សនាព្រៃលិចទឹក​ តំបន់អភិរក្សត្រីបឹងទន្លេសាប​ ទីតាំងសត្វស្លាបចុះរកចំណីនារដូវប្រាំង(ខែកុម្ភៈដល់ខែឧសភា)​ និងនៅក្នុងភូមិមានសេវាច្រេីនយ៉ាងដូចជា សេវាលក់ទំនិញ ម្ហូបអាហារ ទំនិញប្រើប្រាស់គ្រប់យ៉ាង​ ។
សូមបញ្ជាក់​ថា​ ខេត្តពោធិ៍សាត់ជាខេត្តមួយជាប់បឹងទន្លេសាបមានប្រវែង៨១គីឡូម៉ែត្រ​ ក្នុងនោះ​ជាប់ស្រុកក្រគរ​ កណ្តៀង​ និងស្រុកបាកាន​ ។