សហគមន៍អេកូ-ទេសចរណ៍កោះផ្តៅ ចម្ងាយ ៤៥ គីឡូម៉ែត្រពីខេត្តក្រចេះ កោះផ្តៅ និង សំភីន គឺជាភូមិ ២ ក្នុងចំណោមភូមិដ៏ទៃទៀត ដែលស្ថិតនៅលើកោះរងារដែលជាកោះមួយវែងជាងគេបំផុតក្នុងចំណោមកោះដ៏ទៃទៀត ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។ ដើម្បីទៅដល់ភូមិនេះ អ្នកធ្វើដំណើរ ត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ៣៨ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះទៅកាន់ស្រុកសំបូរ និង បន្តដំណើរតាមទូកពីស្រុកសំបូរទៅភូមិទាំងពីរខាងលើ ចម្ងាយ ៦គីឡូម៉ែតទៀត។ កោះ និង សំភិន ជាភូមិរបស់ប្រជាជនដើមកំណើតខ្មែរ រស់នៅតាមបែបទំនៀមទម្លាប់បុរាណ ដោយនៅក្នុងតំបន់នេះសម្បូរទៅដោយធនធានធម្មជាតិដូចជា សត្វផ្សោតទន្លេមេគង្គ ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និង ត្រីជាច្រើនប្រភេទរបស់ទន្លេមេគង្គ។ ដូចនេះភ្ញៀវទេសចរ អាចជិះទូកទស្សនាសត្វផ្សោត និង សត្វស្លាបច្រើនប្រភេទ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ ជិះម៉ូតូឌុបសហគមន៍ ជួលកង់ជិះទស្សនាសហគមន៍ ចូលរួមសកម្មភាព ជីកស្រះត្រី ស្រះកង្កែបធ្វើទ្រុងមាន់ ទា និង សកម្មភាពដាំដុះផ្សេងៗនៅទីនោះ។
☎️លេខទូរស័ព្ទ៖ 010257200
📌ផែនទី៖ https://maps.app.goo.gl/FbFbV3g4RLer6PAX6