សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប មានចម្ងាយ ៩៥ គីឡូម៉ែត្រពីខេត្តក្រចេះ ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅស្ថិតនៅក្នុងភូមិខ្សាច់លាវ ភូមិកោះខ្មែរ និង ភូមិពន្ធជា គឺជាភូមិ ៣ ក្នុងចំណោមភូមិដ៏ទៃទៀត ដែលស្ថិតនៅជាប់តាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តក្រចេះ។ សហគមន៍នេះដែរ គឺសម្បូរទៅដោយព្រៃឈើជាច្រើនប្រភេទ ដែលជាប្រភេទព្រៃរបោះ និង ពាក់កណ្ដាលស្រោង ជាជម្រកសត្វព្រៃដ៍សំខាន់ដូចជា សត្វឆ្អឹង ប្រើស ជ្រូកព្រៃក្ងោក ត្មាត ត្រយ៉ងចំកំ-ក-ស និង សម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និង ត្រីដ៏សម្បូរបែប។ល។ ចំណែកក្នុងដែនសហគមន៍នេសាទទាំង ៣ វិញ សម្បូរដោយអន្លង់ទឹកជ្រៅ ទឹកជួរ សំបូរកោះ និង ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូនដ៏សំខាន់ ដូចនេះពេលបានទៅដល់ទីនោះ អ្នកទេសចរ អាចជិះទូកមើលសត្វស្លាបច្រើនប្រភេទ បោះតង់នៅលើកោះដែលរៀបចំដោយប្រធានសហគមន៍ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ និង ពិសារអាហារ ដែលរៀបចំដោយប្រជាសហគមន៍ ព្រមទាំងមានផ្ទះស្នាក់ក្នុងសហគមន៍ផងដែរ។
☎️លេខទូរស័ព្ទ៖ 090443322
📌ផែនទី៖ https://maps.app.goo.gl/tfZYeQzrXaXgDeMRA