ខេត្តបន្ទាយមានជ័យមានប្រាសាទបុរាណចំនួន២៧ និងប្រាសាទបែកបាក់ចំនួន១២៣ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីវប្បធម៌ និងវិចិត្រសីល្បៈខេត្តបន្ទាយមានជ័យ ។
លោកយ៉ង តាំងកួយ ប្រធានមន្ទីវប្បធម៌ និងវិចិត្រសីល្បៈខេត្តឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ខេត្តបន្ទាយមានជ័យមានប្រាសាទបុរាណចំនួន២៧ និងប្រាសាទបែកបាក់ចំនួន១២៣ ស្ថានីយ និងទីទួលបុរាណចំនួន២៥៨កន្លែង ស្រះបុរាណ៤៨កន្លែង ស្ពានបុរាណចំនួន១០កន្លែង កន្លែងថ្មបាយក្រៀមចំនួន៤កន្លែង កន្លែងថ្មភក់ចំនួន២កន្លែង ផ្ទះបុរាណចំនួន១.៥៥៤ផ្ទះ វត្តមានអាយុ២០០ឆ្នាំឡើងចំនួន២៦វត្ត វត្តអាយុ១០០ឆ្នាំឡើងចំនួន៤១វត្ត វត្តអាយុ៥០ឆ្នាំឡើងចំនួន៤៨វត្ត ។
សារមន្ទីខេត្តមានវត្ថុបុរាណ និងវត្ថុសិល្បៈចម្លងសរុបចំនួន៤.៣៣៨ដុំ/រូប ។ សារមន្ទីរស្រុកស្វាយចេកមានវត្ថុរាណចំនួន៥១៨ដុំ/រូប ។ សារមន្ទីរទេកោសារ ឬស្នាយ មានវត្ថុបុរាណចំនួន១១៨ដុំ./រូប ។ បេតិកភណ្ឌអរូបីមានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម មានជំនាញធ្វើចំនួន១១ជំនាញ ចម្លាក់ថ្មមាន២៧កន្លែង ចម្លាក់ឈើមាន៩កន្លែង ពុម្ពស៊ីម៉ង់តិ៍មាន២៦កន្លែង ពុម្ពម្នាងសិលាមាន២កន្លែង ផ្ទះលក់វត្ថុសិល្បៈមាន៦កន្លែង ជាងគំនូសម័យមាន១២កន្លែង តម្បាញសូត្រមាន៣៩កន្លែង តម្បាញឫស្សីមាន៣៤កន្លែង តម្បាញកន្ទេលកក់មាន៧២កន្លែង ដេរមួកស្លឹកត្នោតមាន៩កន្លែង ដេរមួកក្រណាត់មាន៥កន្លែង ។
ចំពោះសិល្បៈមហាជន មានសិល្បៈគ្រប់ទម្រង់ចំនួន៤២ក្រុម មានល្ខោនស្បែកធំ១ក្រុម ល្ខោនស្បែកតូច១ក្រុម ភ្លេងប្រពៃណី១៥ក្រុម ភ្លេងពិណពាទ្យ៥ក្រុម តន្ត្រីសម័យ៦ក្រុម របាំបុរាណ២ក្រុម របាំប្រពៃណីមាន៣ក្រុម ចាបីដងវែងមាន១ក្រុម និងឆៃយ៉ាំមាន៨ក្រុម ៕