សួនមនោរម្យ ភ្នំពេញ

Post by admin

10:07 - 11/06/2024

Comment

រមណីយដ្ឋា​ន​ សួនមនោរម្យ - Monorom Garden គឺជារមណីយដ្ឋានមួយកន្លែងដែលមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រពីវត្តភ្នំ ធ្វើដំណើរប្រហែល៣០នាទី។

នៅទីនេះ មានទេសភាពស្អាត បរិយាកាសខ្យល់បរិសុទ្ធ សេវាកម្មល្អ ជាមួយនឹងម្ហូបឆ្ងាញ់ៗ។ សួនមនោរម្យ មានបម្រើម្ហូបអាហារជាច្រើនមុខ អមជាមួយភេសជ្ជៈផ្សេងៗទៀត នៅក្នុងបរិយាកាសដ៏ស្រស់ស្រាយ។ នៅទីនេះក៏មានអាងហែលទឹកមួយផង ដែលអាចឲ្យភ្ញៀវចូលលេងបានយ៉ាងរីករាយ។

រមណីយដ្ឋា​ន​ សួនមនោរម្យ - Monorom Gardenនេះ ស្ថិតនៅផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

\

📍Google Map : https://maps.app.goo.gl/msuS6NXzZqJh5ME28