ស្ករត្នោតខ្មែរ

Post by admin

14:33 - 05/03/2024

Comment

ស្ករត្នោតគឹជាផលិតផលរបស់ខ្មែរ​ ដែលស្ករត្នោតត្រូវបានគេផលិតចេញពីធម្មជាតិពិតៗ គឹផលិតពីដើមត្នោត។នៅប្រទេសកម្ពុជាប្រជាជនកម្ពុជាយើងចូលចិត្តយកវាមកបរិភោគបានច្រើនយ៉ាង ដូចជា សំរាប់បង់សម្លរអោយមានរស់ជាតិឆ្ងាញ់ពិសារ សំរាប់ធ្វើបង្អែមចង្អាបជាដើម។សព្វថ្ងៃនេះមានប្រជាជនមួយចំនួនច្រើនប្រកបរបរធ្វើស្ករត្នោត។

របៀបធ្វើស្ករត្នោត

របៀបធ្វើស្ករត្នោតដំបូងយើងត្រូវត្រង់យកទឹកត្នោតពីដើមត្នោតជាមុនសិន ជាធម្មតាគេត្រង់យកទឹកត្នោតនៅពេលថ្ងៃល្ងាចទុករហូតដល់ព្រឹក ទើបគេឡើងយកទឹកត្នោតនោះ យកមកចាក់ដាក់ក្នុងឆ្នាំងរឺ ខ្ទះហើយដាំវាអោយពុះខ្លាំងរហូតឡើងក្រហមទើបដាក់ចុះមក ក្រោមរួចធ្វើការកូរ រឺគេហៅថា វិតក្នុងការកូរ រឺ វិតនេះគេត្រូវប្រើពេលវេលាប្រហែលជា១០នាទី គឺកូររហូតដល់ទឹកត្នោតដែលបានដាំពុះនោះក្លាយទៅជាស្ករដែលមានសភាពរឹងតិចៗទើបឈប់។

របៀបធ្វើស្កត្នោតរបស់បងប្អូនខ្មែរ

បើសិនជាយើងពិភាក្សាទៅលើស្ករគឺយើងក៏ឃើញថាមានប្រភេទស្កជាច្រើនដែលមានលក្ខណៈប្រភេទនិងរស់ជាតិគ៏ផ្អែមផ្សេងៗគ្នាដែរហើយរបៀបផលិតក៏មានលក្ខណៈខុសគ្នាជាច្រើនផងដែរ ដូចជា ប្រភេទ ស្ករអំពៅ ស្ករដូង ស្ករត្នោត ស្ករដែលភលិតពីដើមអន្សែជាប្រភេទស្ករដែលកម្ររនិងមានការផលិតឡើងណាសើព្រោះថាវាមានស្រួចស្រាវបំផុតក្នុងការផលិតលើងហើយតទៅនេះ ខ្ញុំសូមនែរនាំពីរបៀបក្នុងការធ្វើស្ករត្នោតវិញម្តង ជាដំបូងយើងត្រូវមានបង្អោងគឺជាប្រភេទឬស្សីដែលមានខ្នែងវែវនិងរឹងមាំផងដែរព្រោះត្រូវយកវាមកធ្វើជាអង្អោងឬជាចណ្តើឡើងដើមត្នោតបាន ត្រូវមានវល្លិ៏ឬខ្សែរដែលមាំល្អដើម្បីចងភ្ជាម់បង្អោងទៅនិងដើមត្នោតសំរាប់ឡើងដើមត្នោត ត្រូវជ្រើសរើសប្រភេទដើតត្នោតណាដែលជាដើមត្នោតញីហើយមានកំពស់ទាបសមល្មមបើអាច និងមានធាងធំមាំ មានស្លឹកច្រើន ត្រូវយកឃ្នាបគាបផ្កាត្នោតដែលភាសាធម្មតាគេហៅថាក្តត្នោតអោយទន់រយៈពេលបីទៅបួនព្រឹកទៅតាមប្រភេតត្នោតដែលងាយចេញនិងមិនងាយចេញទឹក រួចយើងត្រូវយកកាំបិតដែលមុតទៅធ្វើការចិតនៅផ្នែកខាងមុខរបស់វា រឺហៅម្យ៉ាងទៀតថាវាត់មុខ ចំណាំការវាត់មុខត្រូវតែស្តើងៗកុំក្រាស់ព្រោះវាងាយនិងឆាប់អស់ផ្កាត្នោតហើយវាក៏មិនងាយចេញទឹកនោះដែរ ហើយម្យ៉ាងទៀតគឹយើងអាចយកំពង់ឬស្សីដែលមានទឹកពេញមកត្រាំផ្កាត្នោតនោះ ប្រហែលជាពីថ្ងៃរឺមិនចាំបាច់ក៏បានបើករណីផ្កាត្នោតនោះឆាប់ចេញទឹក នៅពេលចេញទឹកហើយយើយកបំពងទៅត្រងទឹកត្នោត ពេលបានទឹកត្នោតហើយគឺយកទៅរំងាស់ក្នុងឆ្នាំងរហូតដល់រីងក្លាយទៅជាស្កររួចលើកយកទៅកូរជាមួយនឹងដងឈើតូចមួយ នៅពេលត្រជាក់យើងធ្វើការចាត់ដាក់ក្នុងពាងដើម្បីរក្សាទុកជាការស្រេច​ ។


 

អត្ថប្រយោជន៍ស្ករត្នោត

១. ផ្តល់នូវសារធាតុរ៉ែយ៉ាងច្រើន : ស្ករត្នោតមានសាធាតុរ៉ែចាំបាច់ខ្ពស់ជាងស្ករផ្សេងៗ។ ជាពិសេសរ៉ែដែកគឺជាសារធាតុសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ ឬមនុស្សដែលខ្វះឈាម។                                                                                                                     

២. សម្បូរសារធាតុចិញ្ចឹម : ស្ករត្នោតមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជា កាល់ស្យូម ប៉ូតាស្យូមផូស្វ័រ អាសូត ស័ង្កសី... ដែលសារធាតុទាំងនេះអាចជួយឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ និងជំនួយដល់មុខងារខួរក្បាលថែមទៀតផង។

៣. បំបាត់ឈឺក្បាលប្រកាំង : អាការឈឺក្បាលប្រកាំង គឺជាជំងឺមួយប្រភេទដែលតែងតែកើតឡើងចំពោះមនុស្សក្នុងសម័យទំនើបនេះ។ ក៏ប៉ុន្តែស្ករត្នោតក៏អាចជួយព្យាបាលបញ្ហាមួយនេះបានដែរ ដោយគ្រាន់តែញ៉ាំប្រហែលជា២០ក្រាម អ្នកនឹងមានអារម្មណ៍ធូរស្រាលវិញភ្លាម។
                      
៤. ល្អសម្រាប់កុមារ : ស្ករត្នោត មិនត្រឹមតែល្អសម្រាប់ប្រព័ន្ធរំលាយអាហារកុមារនោះទេ វាក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពដែរ។ អត្ថប្រយោជន៍សំខាន់បំផុត គឺបង្កើនប្រព័ន្ធភាពស៊ាំ បង្ការភាពស្លេកស្លាំង លាងសម្អាតថ្លើម និងជួយរក្សាឆ្អឹងឱ្យមានសុខភាពល្អ។ តែទោះជាយ៉ាងណាក៏ដោយ ស្ករត្នោតគួរតែប្រើក្នុងកម្រិតមធ្យម។                                                                    

៥. ការពារបញ្ហាទល់លាមក : ស្ករត្នោតអាចជួយឱ្យប្រព័ន្ធពោះវៀនដំណើរការបានល្អ ហើយការទទួលទានជាប្រចាំអាចជួយការពារការទល់លាមកចំពោះកុមារ។ មិនតែប៉ុណ្ណោះ វាអាចធ្វើឱ្យអង់ហ្ស៊ីមរំលាយអាហារមានភាពសកម្ម និងលើកកម្ពស់ដល់ការរំលាយអាហារចំពោះកុមារតូចៗ។      

៦. ជួយឱ្យឆ្អឹងមានភាពរឹងមាំ : សារធាតុរ៉ែ កាល់ស្យូម ផូស្វ័រ ព្រមទាំងសារធាតុចិញ្ចឹមចាំបាច់ ដែលមាននៅក្នុងស្ករត្នោត អាចជួយរក្សាឆ្អឹង និងជាលិការបស់កុមារឱ្យមានសុខភាពល្អ។
                   
 ៧. ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ : ស្ករត្នោតត្រូវបានគេប្រើក្នុងឱសថព្យាបាលក្អក និងផ្តាសាយ អាចត្រូវបានដាក់បន្ថែមនៅក្នុងតែខ្ញី ព្រោះវាជាឱសថដ៏ល្អសម្រាប់ជំងឺផ្តាសាយ។ ដោយសារវាសម្បូរទៅដោយម៉ាញ៉េស្យូមវាក៏មានឥទ្ធិពលបន្ធូរអារម្មណ៍លើប្រព័ន្ធសសៃប្រសាទរបស់យើងផងដែរ។

៨. កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម : ស្ករត្នោតត្រូវបានគេចាត់ទុកថាជាអាហាររូបបត្ថម្ភមួយប្រភេទដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមបានដោយសារការបរិភោគវាគឺមិនធ្វើឱ្យប៉ះពាល់ដល់ជាតិអាំងស៊ុយលីននៅក្នុងខ្លួនរបស់មនុស្សទេ។

៩. កាត់បន្ថយជំងឺមហារីក : តាមការសិក្សាស្រាវជ្រាវបង្ហាញឱ្យដឹងថា ស្រ្តីដែលប្រើស្ករត្នោតមកធ្វើជារបបអាហារ គឺមានអត្រានៃអ្នកកើតមហារីកទាបជាងស្ត្រីមានរបបអាហារដោយប្រើស្ករធម្មតា។

 ១០. បង្កើនប្រព័ន្ធភាពស៊ាំ : សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែដ៏សម្បូរបែបដូចជា សេលេនីញ៉ូម និងស័ង្កសី អាចជួយការពារកុំឱ្យគ្រោះថ្នាក់ដល់កោសិកា ដោយសារតែសកម្មភាពរបស់រ៉ាឌីកាល់សេរី។ នេះជាហេតុផលដែលធ្វើឱ្យស្ករត្នោតមានសមត្ថភាពបង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគផ្សេងៗ។
                                                                                                         
 ១១. ល្អសម្រាប់ស្បែក : បើទោះបីជាអ្នកមានមុន ឬបូសនៅលើស្បែកក៏ដោយស្ករត្នោតអាចជួយសម្រាលបាន។ គ្រាន់តែអ្នកញ៉ាំស្ករត្នោតជារឿយៗប្រចាំថ្ងៃ ស្បែករបស់អ្នកនឹងត្រលប់មកជាស្រស់ស្អាត ហើយគ្មានបញ្ហាលើស្បែកទៀតឡើយ។
                                                                                  
 ១២. ផ្តល់ថាមពល : ស្ករត្នោតមានផ្ទុកសារធាតុកាបូនអ៊ីដ្រាត ដែលអាចជួយដល់រាងកាយក្នុងការរំលាយលឿនជាងស្ករស។ ប្រសិនបើអ្នកញ៉ាំស្ករត្នោតវានឹងរក្សាទុកថាមពល ហើយបញ្ចេញមកប្រើប្រាស់ពេលដែលចាំបាច់។

ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃស្ករត្នោត ក៏ប៉ុន្តែទោះបីជាស្ករត្នោតសម្បូរទៅដោយសារធាតុចិញ្ចឹមក៏ដោយ ក៏យើងគួរតែប្រើវាក្នុងកម្រិតមធ្យម ដើម្បីបញ្ចៀសពីបញ្ហាលើសសារធាតុចិញ្ចឹមផ្សេងៗ ៕