ស្ទឹងពង្រូល ខេត្តកោះកុង

Post by admin

14:28 - 13/06/2024

Comment

ទឹកធ្លាក់ស្ទឹងពង្រួលនេះ ស្ថិតនៅក្នុងព្រៃស្រោងនៃព្រំប្រទល់ ស្រុកថ្មបាំង និង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាផ្នែក មួយនៃតំបន់ធម្មជាតិអារែងតែម្តង ។ ប្រសិនបើភ្ញៀវទេសចរទាំងឡាយចង់ធ្វើដំណើរទៅលេងកម្សាន្តនៅទឹកធ្លាក់ស្ទឹងពង្រូល នោះ លោកអ្នកអាចចូលតាម ផ្លូវ ស្រុក ស្រែអំបិល ។​ ទឹកធ្លាក់ស្ទឹងពង្រូល ជាទឹកធ្លាក់មួយ ដែលលាក់ខ្លួននៅក្នុងព្រៃ ដែលមានទេសភាពដ៏ស្រស់ត្រកាលគួរជាទីគយគន់ក្រៃ លែង។ នៅគ្រប់រដូវកាល ទឹកធ្លាក់ស្ទឹងពង្រូល មានអំណោយផលល្អខ្លាំងណាស់ ដែលបច្ចុប្បន្នខាងមន្ទីរទេសចរណ៍ខេត្ត កោះកុងបាន និង កំពុងធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំទីនេះ ឱ្យក្លាយទៅជាតំបន់រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិមួយកាន់តែមានភាពទាក់ទាញ ថែមមួយកម្រិតទៀត ៕

📌ផែនទី៖ https://maps.app.goo.gl/EHyxjRJ85Mr54FSq7