ស្ពានទ័ព ឬស្ពានទិព្វមានទីតាំងស្ថិតនៅក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ស្ពាននេះត្រូវបានសាងសង់ឡើងនៅចុងស.វទី១២ ក្នុងរាជព្រះបាទជ័យវរ័្មនទី៧ ស្ថិតនៅលើដងផ្លូវបុរាណមួយ ចេញពីអតីតរាជធានីអង្គរធំ ទៅកាន់រាជធានីភីម៉ាយ(បច្ចុប្បន្ននៅប្រទេសថៃ)។ ស្ពានទ័ព សង់កាត់ស្ទឹងស្រែង ដែលមានបណ្តោយប្រវែង១៥០ម៉ែត្រ ទទឹងប្រវែង១៦.៥០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ។ ស្ពានទ័ពកំពុងប្រឈមនឹងបញ្ហសទ្រុឌទ្រោមរចនាសម្ព័ន្ធជាច្រើន ពិសេសផ្នែកខាងកើត។ អស់រយៈពេលជាច្រើនសតវត្ស សសរស្ពាន ពិសេសផ្នែកខាងកើតបានសឹករេចរិលដោយសារចរន្តទឹកហូរខ្លាំង ក៏ដូចជាទឹកហូរនាំដី និងដើមឈើតូចធំ មកចាក់បន្តលុបសសរស្ពាន រហូតដល់កម្ពស់៤ម៉ែត្រ។ លើសពីនេះ ដោយសារតែការដុះព្រៃយ៉ាងក្រាស់ និងខ្វះការថែទាំ ធ្វើឱ្យថ្មភក់ ដងខ្លួននាគ មួយចំនួនត្រូវគេសំលៀងកាំបិត ឬបំបែកជាផ្នែកៗ។