ស្ពានយោលចំការដូងម្លិច ឬគេហៅថារីសតចំការដូងម្លិច ជារមណីយដ្ឋានកែច្នៃ មានទីតាំងស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ចម្ងាយប្រហែល ៥៧ គីឡូម៉ែត្រពីរង្វង់មូលធូរេន។ ទីនោះមានកន្លែងកម្សាន្តដូចជា ដើរឆ្លងស្ពានយោល, ជិះទូកកាយ៉ាក, ជិះក្តាររំអិល, ជិះទូក, ជិះក្បូន, ដើរលេងថ្មើរជើង, ជិះខ្សែរ៉ក, ជិះរទេះភ្លើង, ញុំអាហារ, ពិកនិច, ទស្សនាទេសភាពព្រៃភ្នំ។