តាំងពីកកើតជាទឹកដីមក ទន្លេនិងស្ទឹងជាច្រើន ដូចជា ទន្លេមេគង្គ. ទន្លេបាសាក់ ស្ទឹងសែន. ស្ទឹងជី និងស្ទឹងមូលជាដើម បានរួមចំណែកក្នុងការស្ថាបនានូវអារ្យធ ម៍វប្បធម៍របស់សហគមន៏ខែ្មរ ដែលតាំងលំនៅស្ថានតាមមាត់ទន្លេនិងស្ទឹងទាំង នោះ។ ហេតុនេះហើយបានជាគេសន្និដ្ឋានថា ប្រភពនៃវប្បធម៏ខែ្មរកើតនៅតាម ដងទន្លេ និង ស្ទឹងទាំងនោះដែលជាមេដោះ និងជាសរសៃឈាម។ គឺក្នុងករណីនេះហើយ ដែលសព្វថ្ងៃ នៅព្រះរាជាណាចក្រថៃ គេឃើញមានសហ គមន៏ខែ្មររស់នៅយ៉ាងកុះករតាមដងស្ទឹងមូល ដែលថៃហៅថា” ណាមមូន” ទោះ បីជាភូមភាគឥសាននេះបានក្លាយទៅជា ទឹកដីថៃហើយដ៏ដោយ។ ស្ថានភាពភូម សាស្រ្តមួយភាគធំនៃសហគមន៏ខែ្មរ ដែលរស់នៅដាច់ស្រយាល នៅតែរក្សាប្រពៃណីប្រចាំជាតិ ដើមរបស់ខ្លូននៅឡើយ។ ប៉ុនែ្តជិត៨០ឆ្នាំដែលទើបតែកន្លងផុតទៅនេះ សង្គមខែ្មរនៅប្រទេសថៃនោះក៏ បានទទួលការផ្លាស់ប្តូរយ៉ាងសីជម្រៅដែរ ជាហេតុធ្វើអោយជនជាតិខែ្មរទាំងនោះ ឈប់រៀនអក្សរខែ្មរទាំងនៅតាមវត្តអារាមផង ។ ហេតុដូច្នេះហើយទើបបានជាស ត្វថ្ងៃនេះ នៅសល់តែចៅអធិការនិងអាចារ្យវត្តចាស់មួយភាគតូចប៉ុណ្ណោះ ដែលនៅចេះអានអក្ស័រខែ្មរ។ ទន្ទឹងនិងនេះដែរមួយភាគធំនៃតម្រា សាស្រ្តាស្លឹក រឹត គម្ពី ដីកា ផេ្សងៗដែលសរសេរជាអក្សរខ្មែរត្រូវបានបាត់បង់បន្តិចម្តងៗ ព្រោះ វត្ថុទាំងនេះមិនឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់សង្គមទំនើប នឹង សង្គមទំនើ ប និង មនុស្សជំនាន់ថ្មី។ម៉្យាងទៀត ភាគហិនហោចនៃក្បួនខ្នាតបុរាណខែ្មរ បណ្តាលមកពីរកត្តានយោបាន ឬមនោគមវិជ្ជារបស់ព្រះសង្ឃមួយចំនួន ដែល ប្រាថ្នាលុបបំបាត់ដានមនុស្សខែ្មរជំនាន់ចាស់ តែវាក៏ជាលទ្ឋផលនៃជំនឿសាស នាផងដែរ។ មួលហេតុមួយទៀតគឺ ពេលដែលព្រះគ្រូចៅអធិការទទួលអនិច្ចធម្ម ទៅ ជាសិស្សគណរបស់ព្រះអង្គតែងប្រមូលយកគម្ពីរ, សាស្រ្តាស្លឹករឹត, ក្បូនខ្នាត ដែលជាការចងចាំពីបុរាណ ទៅបូជាជាមួយរបស់ព្រះអង្គអស់។ ការឃើញជនជាតិខែ្មររស់នៅលើភ្នំដងរែក គឺជាករណីមួយធ្វើអោយយើងរំភើប ចិត្តយ៉ាងក្រៃលែង ព្រោះវត្តមានរបស់ពួកគេបង្ហាញថា ខែ្មរជាជនជាតិមួយធ្លាប់ រស់នៅលើទឹកដីយ៉ាងធំទូលំទូលាយណាស់។ ប៉ុនែ្តបើពិចារណាអោយស៊ីជំម្រៅ ទៅប្រពៃណីរបស់រស់នៅបងប្អូនខែ្មរទាំងនោះ និងប្រពៃណីរបស់បងប្អូនខែ្មរភាគ ខាងក្រោមជួរភ្នំដងរែក យើងឃើញមានប្រពៃណីតែមួយ។ គឺជាប្រពៃណីដ៏ល្អប្រ ពៃ ដែលបន្តវេនពីសម័យមុនអង្គរនិងសម័យអង្គរប៉ុនែ្ត កំពុងស្ថិតក្នុងសភាពការ ណ៏មួយដោយគ្រោះថ្នាក់ គឺនិងត្រូវរលត់បន្តិចម្តងៗហើយនិងត្រូវសា្លប់សាបសូន យ៉ាងអនោចអធ័មបំផុត។ ទំនៀមទំម្លាប់ខែ្មរបុរាណមួយចំនួន ដែលពួកគេបាន ប្រកាន់ខ្ជាប់ខ្ជូននុះ បានបង្ហាញអោយឃើញទម្រង់វប្បធម៏ខែ្មរជំនាន់ដើម។ សហគមន៏នៅលើទឹកដីថៃបច្ចុប្បន្នមានកំណើតយូរយាណាស់មកហើយគឺតាំងអត្ថបទជាអក្សរទ្រេត ពីសម័យបុរេប្រវត្តិសាស្រ្តម៉្លេះ។ ប៉ុនែ្តក្រោយពីបាតបងនូវអធិបតេយ្យ ចាប់តាំង ពីសតវត្សរ៏ទី ១៥-១៦ នៃគ្រិស្តសករាជមក ពួកគេក៏ក្លាយទៅជាជនជាតិថៃតែ ម្តងរួមទាំងការបាត់បងភាសាកំនើតរបស់ខ្លួនដែរ ប៉ុនែ្តយុវវ័យមួយភាគធំបាន បោះបងប្រពៃណី និងភាសាកំនើតរបស់ខ្លួនជាបណ្តើរៗ ដោយមកពីឥទ្ឋិពល នៃប្រពន្ឋ័អប់រំ។ ម៉្យាងទៀត ជនជាតិខែ្មរទាំងនោះបានក្លាយទៅជាជនជាតិភាគ តិចអស់ទៅហើយផង។ គួររំឮកថា នៅតាមដងស្ទឹងមូល គេបានរកឃើញស្ថានីយបុរេប្រវត្តស្រាស្រ្តព្រម ទាំងប្រាសាទខែ្មរគ្រប់សម័យកាលជាច្រើនផងដែរប៉ុនែ្តមិនមែនជាសមិទ្ឋផលរប ស់ជនជាតិថៃ ដែលសព្វថ្ងៃជា ម្ចាស់នៃដែនដីនេះទេ។និយាយដូច្នេះ គឺមកពីមាន ព្រឹត្តិការណ៏ជាប្រវត្តិសាស្រ្តកើតឡើង ដែលហាក់ដូចជាបណ្តាលឲ្យវត្តមាននៃ ជនជាតិថៃនៅក្នុងតំបន់នេះមានលក្ខណះថ្មីថ្មោពេក។ ការជ្រាវជ្រាវរបស់យើងបានអោយដឹងថា អ្វីៗទាំងអស់នៅក្នុងសង្គមមនុស្សសុទ្ធ តែមានការប្រែប្រួល។ យ៉ាងណាមិញ វិប្បធម៏ខ្មែរក៏ដូចជាពូជសាសន៏ខែ្មរដែរ អាចរលាយសាប់សូន្យបាន ប្រសិនបើរមានការបាត់បង់នូវបូរណភាពទឹកដី។ ជនជាតិខែ្មរអាចខ្លាំង ឬខ្សោយអាស្រយ័លើកត្តាឬទឹកដី និងបូរណភាពនៃបង្គោលសីមា។