ឧទ្យានសួនសត្វភ្នំ តាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជានិងជា មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ។នៅទីនោះមានសត្វជាង 12០ ប្រភេទ ដោយក្នុងនោះមានសត្វជាង 13០០ ក្បាល មិនរាប់បញ្ចូលសត្វនៅក្រៅទ្រុង ។ សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានឧទ្យានសួនសត្វភ្នំតាម៉ៅ គឺមាន តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។