ឧ​ទ្យាន​ជាតិ​កែប 

Post by admin

13:57 - 29/03/2024

Comment

ឧ​ទ្យាន​ជាតិ​កែប  ​មាន​ផ្ទៃ​ដី ៥.០០០ ​ហិក​តា ​មាន​ព្រំ​ប្រ​ទល់​ ខាង​ជើង​ជាប់​នឹង ​ផ្លូវ​ជាតិ​លេខ ​១៦​ ខាង​ត្បូង​ជាប់​នឹង ​ឆ្នេរ​សមុទ្រ​ ខាង​កើត​ និង​ ខាង​លិច​ជាប់​នឹង ​ផ្លូវ​ជាតិ​លេខ ​១៦២ ។ បុ​រី​កែប​មាន​ព្រំ​ប្រ​ទល់​ប្រ​មាណ ​១៥​ គី​ឡូ​ម៉ែត្រ​ក្រៅ​ពី​ផ្លូវ​គោក​ ផ្លូវ​សមុទ្រ​ក៏​អាច​ជា​មធ្យោ​បាយ​គម​នា​គមន៍​ដ៏​សំ​ខាន់​ សម្រាប់​សហ​គមន៍​ក្នុង​តំ​បន់​ផង​ដែរ​។  ច្រើន​ជាង​នេះ​ទៅ​ទៀត​វា​ផ្តល់​នូវ​ធនធាន​សមុទ្រ​ដ៏​ច្រើន​ដល់​ប្រជាជន​ក្នុង​តំបន់​ដូច​ជា​ ត្រី​ ក្តាម​ បង្គា​ មឹក​ លៀស ​ខ្យង​ ងាវ…​ ៘ ទិដ្ឋ​ភាព​ដ៏​ស្រស់​ត្រកាល​នៃ​ឆ្នេរ​ខ្សាច់​គឺ​តំបន់​ឧ​ទ្យាន​ជាតិ​កែប គឺ​ជួយ​ទាក់​ទាញ​ភ្ញៀវ ​ទេស​ចរ​ជាតិ ​និង អន្តរជាតិ​ឱ្យ​នៅ​ស្នាក់​កម្សាន្ត​តំបន់​នោះ​ផង​ដែរ ។ ផ្នែក​មួយ​ចំនួន​នៃ​មាត់​សមុទ្រ​នៅ​ភាគ​ខាង​កើត និង ខាង​លិច​នៃ​តំបន់​នេះ ព្រៃ​កោង​កាង​លាត​សន្ធឹង​ពី​ទំនាប​ទឹក​ប្រៃ​រហូត​ដល់​មាត់​សមុទ្រ ហើយ​ព្រៃ​កោង​កាង​ខាង​លើ​នេះ​ផ្តល់​ជា​ថ្នាល​បណ្តុះ​ពូជ និង ជា​ទី​សម្បុក​ពង កូន​ដល់​ពពួក​ត្រី ក្តាម ខ្យង ល្មូន និង គ្រប់​សត្វ​សមុទ្រ ។ ក្រៅ​ពី​នោះ​ក៏ជា​តំបន់​តូច​ធំ​ធ្លាប់​មាន​ប្រវត្តិ​ថា ជា​តំបន់​ជម្រក​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​សត្វ​ព្រៃ ដូច​ជា​ចតុប្បាទ​បក្សា​បក្សី​សម្បូរ​បែប​ប្រកប​ដោយ​ជីវសាស្ត្រ​ចម្រុះ​ និង​ សោ​ភ័ណ​ភាព​ទេស​ភាព​ស្រស់​បំ​ព្រង​។ ដើម្បី​រារាំង​នឹង​ការ​ដែល​ចេះ​តែ​មិន​ឈប់​ឈរ​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ បំ​ផ្លាញ​ជម្រក​ធម្ម​ជាតិ ​និង​ ជីវ​សាស្ត្រ​ចម្រុះ​នៅ​ថ្ងៃ​ទី ០១​ ខែ​វិច្ឆិ​កា ​ឆ្នាំ​១៩៩៣​ ត្រូវ​បាន​សម្រេច ​និង​ ប្រ​កាស​ដាក់​ជា​ឧទ្យាន​ជាតិ​ដោយ​ព្រះ​រាជ​ក្រឹត ​ដែល​ឡាយ​ព្រះ​ហស្ត​ដោយ​ ​ព្រះ​បាទ​សម្តេច​ព្រះ​នរោ​ត្តម​ សី​ហនុ​វ​រ្ម័ន​។

ឧ​ទ្យាន​ជាតិ​កែបមាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែន​ដី​នៃ​ខេត្ត​កែប  ​ដែល​មាន​ចម្ងាយ​ប្រ​មាណ​ ២៥​ គី​ឡូ​ម៉ែត្រ​ ពី​ទី​ក្រុង​កំ​ពត ​ហើយ​មាន​ចម្ងាយ ​១៧៣ ​គី​ឡូ​ម៉ែត្រ​ ពី​រាជ​ធា​នី​ភ្នំ​ពេញ​ ។

📌ផែនទី៖ https://maps.app.goo.gl/WujwWjtxaUg56u7f6