មគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួនបានអះអាងថា ជីវភាពរបស់ពួកគេចាប់ផ្ដើមងើបឡើងវិញបន្តិចបើប្រៀបធៀបទៅនឹងពេលដែលជំងឺកូវីដ-១៩ផ្ទុះការរាតត្បាតខ្លាំងនៅទាំងប្រទេស។ ការងើបឡើងបណ្ដើរៗនេះ បន្ទាប់ពីរដ្ឋាភិបាលសម្រេចបើកដំណើរការប្រទេសទាំងស្រុងឡើងវិញ ខណៈទេសចរបរទេសក៏ចាប់ផ្ដើមងើបឡើងវិញជាបណ្ដើរៗផងដែរ។
មានវ័យ៥២ឆ្នាំ លោក ហៀក សេងហួត មគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាបជាង២០ឆ្នាំ បាននិយាយថា សព្វថ្ងៃនេះ ភ្ញៀវទេសចរបរទេសចាប់ផ្ដើមមានឡើងវិញ តែមិនសូវច្រើនទេ ។ ប៉ុន្តែការងើបឡើងវិញនូវភ្ញៀវទេសចរបានធ្វើឱ្យជីវភាពរបស់លោកមានការប្រសើរឡើងជាងពេលដែលប្រទេសត្រូវបានបិទខ្ទប់។