ប្រាសាទខ្នារ ជាប្រាសាទបុរាណវ័យចំណាស់មួយសាងសង់នៅសតវត្សទី ១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៤។ ប្រាសាទនេះមានចម្លាក់ក្រឡោតទាបស្រស់ស្អាត រួមទាំងរូបទេពជាច្រើននៅលើផ្ទាំងថ្មធម្មជាតិ។ នៅតាមផ្លូវទៅប្រាសាទមានការរៀបចំដោយមាន ជណ្តើរឡើងធ្វើអំពីឈើចំនួន1181កាំ បត់បែនតាមចន្លោះផ្ទាំងថ្មតូចធំ និងព័ទ្ធជុំដោយដើមឈើតូចធំបង្កើតបានជាផ្ទាំងទស្សនីយភាពគួរជាទីគយគន់។