ប្រាសាទភ្នំបាខែង ខេត្តសៀមរាប

Post by admin

10:33 - 08/04/2024

Comment

ប្រាសាទភ្នំបាខែង ជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់ កសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅរាជព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ដែលគោរពព្រហ្មញ្ញសាសនា។ ភ្នំបាខែងមានកំពស់ ៦៥ម៉ែត្រ មានកំពូល ១០៩ និងមានកំពស់ ៤៥ម៉ែត្រ ដែលតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌៧ជាន់របស់ ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។ កនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នា ទីនោះគឺជាទីប្រជុំនូវភ្ញៀវទេសចរ រាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល ។ ប្រាសាទភ្នំបាខែង ជាប្រាសាទមួយសង់លើកូនភ្នំធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អង្គរ និងមាន ចំងាយ ១៣០០ម៉ែត្រខាងជើងប្រាសាទអង្គរវត្ដ។

📌ផែនទី៖ https://maps.app.goo.gl/8zHqLhDTk9QuZUJC7