Aroma Angkor Boutique Hotel អារូម៉ាអង្គរ ប៊ូទិក ហូថែល ជាសណ្ឋាគារលំដាប់ផ្កាយ 4 មានទីតាំងស្ថិតនៅកណ្តាលទីក្រុងសៀមរាបអង្គរ អ្នកអាចដើរពីសណ្ឋាគារទៅ ផាប់ស្ទ្រីត ឬ ព្រអង្គចេកព្រះអង្គចម ដំណាក់ស្តេចដោយចំណាយពេលត្រឹមតែបីទៅប្រាំនាទីប៉ុណ្ណោះ។
សណ្ឋាគារមានអាងហែលទឹកស្រស់ស្អាតនិងធំទូលាយ សម្រាប់បន្ទប់ជាន់ផ្ទាល់ដីភ្ញៀវអាចចេញពីបន្ទប់ដល់អាងហែលទឹក(The room with Pool Access) មានសួនច្បារស្រស់បំព្រង និងចំណតយានយន្តដោយមិនគិតថ្លៃសម្រាប់ភ្ញៀវដែលមកស្នាក់នៅ។ បន្ទប់នីមួយៗបំពាក់ដោយប់ម៉ាស៊ីនត្រជាក់ខ្នាតធំ មាន WiFi ឥតគិតថ្លៃ។
បន្ទប់នីមួយៗធំទូលាយ គ្រែគេងមានទំហំធំជាមួយនិងពូកដែលមានផាសុខភាព ក្នុងបន្ទប់មានទូរទឹកកក (Mini Bar) កំសៀវដាំទឹក តុ កៅអី ទូរសុវត្ថិភាព ឆ្នាំងអ៊ុត ជើងឆ្នាំងអ៊ុត ទូរទស្សន៏ខ្នាតធំ និងមានកន្លែងសម្រាប់ព្យួរសម្លៀកបំពាក់ធំទូលាយ។ កម្រាលពូក និងសំភារះប្រើប្រាស់ក្នុងបន្ទប់ទឹកត្រូវបានផ្លាស់ប្តូរជូនភ្ញៀវនិងដាក់ថែមជូនភ្ញៀវជារៀងរាល់ថ្ងៃ មានទឹកសម្រាប់ញ៉ាំ តែ កាហ្វេ ជូនភ្ញៀវជារៀងរាល់ថ្ងៃដោយមិនគិតលុយ។ បន្ទប់ទឹកនៅក្នុងបន្ទប់ភ្ញៀវនិមួយៗមានទឹកក្តៅ ទឹកត្រជាក់ អាងត្រាំទឹក(Bathtub) ក្បាលផ្កាឈូក(Shower) បង្គន់ជាមួយនិងក្បាលអនាម័យ។ សណ្ឋាគារមានផ្តល់សេវាកម្មជូនភ្ញៀវ 24 ម៉ោងសម្រាប់ផ្នែកទទួលភ្ញៀវនិងសន្តិសុខ ។ សណ្ឋាគារក៏មានផ្តល់សេវាកម្មបោកអ៊ុត ជួលកង់ ម៉ូតូ ឡាន និងរៀបចំដំណើរកំសាន្តជូនភ្ញៀវផងដែរ។
បុគ្គលិកមានភាពរួសរាយរាក់ទាក់ និងជួយសម្រួលដល់ការស្នាក់នៅដល់ភ្ញៀវដោយសេចក្តីរីករាយ។ ស្នាក់នៅជាមួយនិងសណ្ឋាគារអារូម៉ាអង្គរប៊ូទិកហូថែល លោកអ្នកនឹងមានអារម្មណ៏ថាដូចជាស្នាក់នៅផ្ទះខ្លួនឯង!!!
☎️លេខទូរស័ព្ទ៖ 0965225588
🌍គេហទំព័រ៖ https://www.aromaangkorboutique.com
📌ផែនទី៖ https://maps.app.goo.gl/i4HqT5k2VfMjzqtk8