ប្រាសាទបន្ទាយសំរែ

Post by admin

12:38 - 08/04/2024

Comment

ប្រាសាទបន្ទាយសម្រែ គឺជាប្រាសាទដ៏អស្ចារ្យមួយ ដែលស្ថិតនៅក្នុងតំបន់អង្គរនៃខេត្តសៀមរាប ប្រទេសកម្ពុជា។ វាជាប្រាសាទមួយដែលបានស្ដារឡើងវិញ ដោយបានយកលំនាំតាមរចនាប័ទ្ម របស់ប្រាសាទអង្គរវត្ត។ ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) ហើយស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់ នៅខាងត្បូងផ្លូវពីប្រដាកទៅភ្នំបូក ។ ប្រាសាទបន្ទាយសំរែមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

រូបភាពតូច|ប្លង់របស់ប្រាសាទបន្ទាយសំរែ ប្រាសាទបន្ទាយសំរែកសាងឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សទី១២ ឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍ ។ យើងសូមលើកយកពាក្យបន្ទាយសំរែនេះមកពន្យល់ បន្ទាយ គឺមានកំពែងព័ទ្ធជុំវិញ ចំណែក សំរែ ជាតិមនុស្សអ្នកព្រៃមួយពួកកើតនៅក្នុងកម្ពុជាដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរែនេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ ហើយដែលមានស្តេច និងអ្នកបម្រើដែលជាជនជាតិសំរែរស់នៅទីកន្លែងនេះ ។ ឈ្មោះបន្ទាយសំរែនេះគឺទាក់ទងនិងប្រវត្តិពិតដែលថានៅម្តុំភូមិ ព្រះដាក់ ដែលកាលដើមឡើយ គឺមានជនជាតិសំរែរស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅព្រះដាក់នេះមានជីដូនជីតា ជាជនជាតិសំរែ ដែលគេយកមកឲ្យយាមប្រាសាទ ។ ជាពិសេស ពួកសំរែនៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរហើយប្រហែលជាមានអ្វីមួយនៅបន្ទាយសំរែនេះ ។ ដូចច្នេះ ឈ្មោះនៃប្រាសាទសំររែនេះ គឺទាក់ទង់នឹងប្រវត្តិសាស្រ្តពិតដែលទាក់ទង់ទៅនិងរឿងព្រេង និងទាក់ទង់និងទីតាំងរូបរាងរបស់ប្រាសាទនេះ

ប្រាសាទបន្ទាយសំរែត្រូវបានសាងសង់អំពីថ្មភក់ផ្សំជាមួយថ្មបាយក្រៀម ដែលយើងនិងឃើញជញ្ជាំងរបស់សាលវែងព័ន្ធជុំវិញដោយខ្ពស់សន្លឹម និងគ្រឹះខាងក្នុងរបស់ប្រាសាទត្រូវបានសាងសង់អំពីថ្មបាយក្រៀម ហើយដំបូលរបស់សាលវែងព័ន្ធជុំវិញតួប្រាសាទសាងសង់អំពីឈើនិងប្រក់ក្បឿង។ ប្រាសាទនេះមានផ្លូវដើរសម្រាប់ចេញចូលបែរទៅទិសខាងកើតប្រវែងប្រហែល២០០ម៉ែត្រអមដោយបង្កាន់ដៃនាគអមសង់ខាងផ្លូវចូលបន្ទាប់មកមានរូបសំណាក់តោមួយគូរកំពុងឈរយាមផ្លូវចូល។

 

 

 

 

📌ផែនទី៖ https://maps.app.goo.gl/1WxUSdVoAhgsXLwB7