កុំភ្លេចចូលរួមទាំងអស់គ្នា! «សាទរកម្ពុជា» ដែលប្រារព្ធធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ខែធ្នូ រហូតដល់ឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅមុខសួនព្រះបរមរាជវាំង

Post by admin

15:26 - 30/12/2024

Comment

សាទរកម្ពុជា គឺជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាព នៃអត្តសញ្ញាណ ដោយមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់ បានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឲ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការប្រគុំតន្រ្តី សម្ដែងសិល្បៈចម្រុះដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។
ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីម៉ោង ៣:០០រសៀល រហូតដល់ម៉ោង ១:០០ទាបភ្លឺ។ មកចូលរួមសប្បាយរីករាយទាំងអស់គ្នា ទទួលយកបទពិសោធន៍ថ្មី ប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ការប្រគំតន្រ្តី ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿងរចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដ៏សម្បូរបែបរបស់កម្ពុជា។ ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ធំនេះទាំងអស់គ្នាជាមួយThe One Cambodia!