ឆ្នេរមាស & ឆ្នេរប្រាក់ ខេត្តព្រះសីហនុ

Post by admin

14:32 - 11/06/2024

Comment
ទេសភាពដ៏ស្រស់ស្អាតនៅតាមបណ្តោយឆ្នេរមាស ឆ្នេរប្រាក់ (ដែលគេនិយមហៅថា ឆ្នេរសមុទ្រចិន)នេះ គឺពិតជាស្រស់ស្អាតគួរឲ្យចង់ទៅលេងម្តងហើយ ម្តងទៀតណាស់ ព្រោះទីនេះ ក្រៅពីមាន ខ្យល់អាកាសបរិសុទ្ធល្អ ឆ្នេរខ្សាច់ម៉ត់សស្អាត វែងដាច់កន្ទុយភ្នែក រលកសមុទ្រតិចតួច មានកន្លែងលក់ចំណីអាហារមានអនាម័យល្អ តម្លៃសមរម្យ...ថែមទៀតផង។
ឆ្នេរមាស ឆ្នេរប្រាក់នេះ ចូលតាមផ្លូវទៅសមុទ្ររាម លោកអ្នកអាចពិបាករកបន្តិច តែក៏អាចសាកសួរអ្នកភូមិ ឬអ្នកដំណើរតាមដងផ្លូវនោះច្បាស់ជារកឃើញជាមិនខាន!!! ។ តំបន់ទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ មានច្រើនណាស់ ដែលកំពុងរង់ចាំលោកអ្នក ដែលមិនចាំបាច់ទៅដល់ទីរួមខេត្តក៏បានដែរ ឲ្យតែលោកអ្នកចេះជ្រើសរើសទីតាំងផ្សេងៗទៀត។

📍Google Map: https://maps.app.goo.gl/wBozj9ujCHJCQZnk8