មន្ទីរពហុព្យាបាល និងសម្ភពចតុមុខ ត្រូវបានសម្ពោធសាខាថ្មីរបស់ខ្លួន ក្រោមវត្តមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា។មន្ទីរពេទ្យកម្ពស់៤ជាន់នេះ មានទីតាំងនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មាន៣០បន្ទប់ គ្រែ៣០ មានបុគ្គលិកសរុប៣៦នាក់ ក្នុងនោះមានគ្រូពេទ្យឯកទេស១២នាក់ បានបញ្ចប់ការសិក្សាពីប្រទេសបារាំង និងចិន។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ដោយជំរុញឱ្យគ្រូពេទ្យបើកចិត្តទូលាយ និងស្រាវជ្រាវតម្រង់ទិស ដើម្បីធ្វើឲ្យកន្លែងព្យាបាលមានប្រសិទ្ធភាព។ លោកសង្ឃឹមថា គ្លីនិកនេះនឹងក្លាយជាកន្លែងបណ្តុះបណ្តាលគ្រូពេទ្យក្មេងៗបន្ថែមទៀត។ លោកបានមានប្រសាសន៍ថា “ជោគជ័យរបស់យើងក្នុងនាមជាវេជ្ជបណ្ឌិត មិនមែនត្រឹមតែលើការព្យាបាលអ្នកជំងឺនោះទេ ភាពជោគជ័យរបស់យើងគឺមិនមានអ្នកជំងឺច្រើនពេកទេ”។
Phone Number: 095224663