"សហគមន៍ទេសចរណ៍កំពុងភ្លុក"ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកបាគង ដែលមានចំងាយប្រមាណជា ៣២គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាបឹងទន្លេសាប អាហារធម្មជាតិ ព្រៃធម្មជាតិ។ នៅទីនេះ ភ្ញៀវទេសចរអាចមកជិះទូកលំហែកម្សាន្ត ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។