« ខ្សែរ៉កកាហ្វេ » នៅខេត្តកែប កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកកម្សាន្តកាន់តែច្រើន។
ខ្សែរ៉កកាហ្វេនេះ មានទីតាំងនៅលើភ្នំ ទល់មុខឆ្នេរខ្សាច់កម្សាន្តខេត្តកែប អាចមើលឃើញសមុទ្រ ខ្យល់អាកាសត្រជាក់បរិសុទ្ធ និងដើមឈើធំៗម្លប់ត្រឈឹងត្រឈៃ រំលេចដោយទេសភាពបៃតង។ ចំណែកការរៀបចំកន្លែង គឺស្អាត អនាម័យ និងសេវាកម្មល្អ ពិសេសអាចជិះខ្សែរ៉កលេងលម្ហែកម្សាន្តមើលទេសភាពបានថែមទៀតផង។