តោះប្ដូរបរិយាកាសទីក្រុងដ៏អ៊ូអរមកសម្រាកលំហែរកម្សាន្ដនាដែនកោះដ៏ស្រស់ស្អាត នៅរីសត ឡា ផាសិន កោះរ៉ុងសន្លឹម! អារម្មណ៏ពីរដែលអ្នកនឹងទទួលពេលបានមកស្នាក់នៅរីសតយើង៖

បរិយាកាសបែកសមុទ្រដែលមានខ្សាច់សក្បុសវែងអន្លាយដាច់កន្ទុយភ្នែក ជាមួយទឹកថ្លាដូចកញ្ចក់ សាកសមនឹងត្រូវបានហៅថា ឋានសួគ៌នៅលើដែនសមុទ្រកម្ពុជា

បរិយាយកាសបែបធម្មជាតិ ជាមួយព្រៃឈើដ៏ស្រស់បំព្រង ទេសភាពព្រៃភ្នំ និងសួនឧទ្យានដែលត្រូវបានថែទាំយ៉ាងយកចិត្ដទុកដាក់បំផុត
ឡា ផាសិន ជាជម្រើសដ៏ល្អបំផុតសំរាប់វិស្សមកាលបែបគ្រួសារ មិត្ដភក្រ្ដ ដៃគូស្នេហា ក៏ដូចជាដំណើរកំសាន្ដជាលក្ខណះក្រុមហ៊ុន អង្គភាពនានា ដែលយើងមានបន្ទប់សរុបដល់ទៅ ៥៨ និងត្រូវបានបែងចែកជា ៦ប្រភេទបន្ទប់ខុសៗគ្នា។ ប្រភេទបន្ទប់នីមួយៗមានលក្ខណះពិសេសដាច់ដោយឡែក ហើយសាកសមទៅតាមចំណង់ចំនូលចិត្ដ ជម្រើសតម្លៃ និងចំនួនសមាជិករបស់អ្នក។
មិនត្រឹមតែមានបន្ទប់ប្រណិតស្អាតៗប៉ុណ្ណោះទេ រីសតយើងមានភោជណីយដ្ឋានផ្ដល់ជូនអាហារ៣ពេលទាំងបែបខ្មែរ និងអ៊ឺរ៉ុប និងមានបារស្ថិតនៅមាត់សមុទ្រ និងមានអាងហែលទឹកដ៏ធំទូលាយ ហើយស្អាតដាច់គេលើកោះរ៉ុងសន្លឹម។
កុំភ័យខ្លាចអផ្សុក ឡា ផាសិន អាចរៀបចំកម្មវិធីកំសាន្ដបានយ៉ាងច្រើនសំបូរបែប កំឡុងពេលដែលអ្នកកំពុងស្នាក់នៅជាមួយយើង ទាំងនៅលើដីកោះ និងនៅសមុទ្ររូមមាន៖

នៅសមុទ្រ៖ ការជិះទូកកាយ៉ាកលេង, ជិះបន្ទះក្ដារ (Paddleboard), ជិះទូកស្ទូចត្រី និង មើលផ្កាថ្ម, ជិះម៉ូតូទឹក, ជិះទូកចេក និងទូកសាឡុង (Banana & Sofa Boat) និងជិះទូកមើលថ្ងៃលិចជាដើម។

នៅលើកោះ៖ ជិះកង់កំសាន្ដជុំវិញបរិវេណរីសត, លេងបាល់ទះ, លេងបាល់ទាត់, ដើរកាត់ព្រៃធម្មជាតិទៅលេងឆ្នេរស្អាតៗដែលនៅជំវិញកោះ។ បន្ថែមពីលើនេះ នាពេលរាត្រី អ្នកក៏អាចបង្ហោះគោមប្រាថ្នាសុំក្ដីសុខសុភមង្គល និង បាញ់កាំជ្រួចកំសាន្ដផងដែរ។
ឡា ផាសិន មានទីតាំងស្ថិតនៅតាមបណ្ដោយឆ្នេរសារ៉ាសេនបេ នាកោះរ៉ុងសន្លឹម ដែលអ្នកអាចធ្វើដំណើរដោយទូកល្បឿនលឿន ឬសាឡាងពីក្រុងព្រះសីហនុ ចំណាយពេលប្រមាណតែ ៣០ ទៅ ៦០ នាទី។ អ្នកអាចកក់ទូកជិះជាលក្ខណះឯកជន ឬ ទិញសំបុត្រជិះជាមួយភ្ញៀវផ្សេងទៀត ដែលមាន៤ ក្រុមហ៊ុនទូកកំពុងផ្ដល់សេវាកម្មនេះ ជាមួយកាលវិភាគចេញដំណើរ ៣ដងក្នុងមួយថ្ងៃ។
អ្វីដែលអ្នកត្រូវធ្វើគឺសម្រេចចិត្ដជ្រើសរើសឡា ផាសិន សំរាប់វិស្សមកាលបន្ទាប់របស់អ្នក ក្រៅពីនោះទុកអោយក្រុមងារយើងរៀបចំគ្រប់បែបយ៉ាង។

☎️ Phone Number: 090 777 498