កាហ្វេលើភ្នំ Led zep Cafe

Post by admin

13:37 - 29/03/2024

Comment

កាហ្វេលើភ្នំ Led zep Cafe មានទីតាំងស្ថិតនៅលើភ្នំដែលចម្ងាយប្រមាណ ៨ គីឡូម៉ែត្រនៃឧទ្យានជាតិកែប ដែលជាហាងកាហ្វេមួយប្លែក ស្ថិតនៅក្នុងតំបន់ធម្មជាតិ មានភាពស្ងប់ស្ងាត់និងទេសភាពដ៏ស្រស់ស្អាត។
យើងអាចញាំកាហ្វេហើយអង្គុយគយគន់ថ្ងៃលិចបាននៅទីនោះ។ ហាងកាហ្វេនេះត្រូវបានបង្កើតឡើងដោយសហគ្រិនជនជាតិបារាំងឈ្មោះ Christian Debinut ដែលបានចំណាយពេលជាច្រើនឆ្នាំដើម្បីស្វែងរកនិងគូសផែនទីភ្នំនៅលើភ្នំនៃខេត្តកែប។។ជាមួយទេសភាពធម្មជាតិ កាហ្វេលើភ្នំ មានបម្រើសេវាកម្មដូចជា៖ កាហ្វេ ភេសជ្ជៈ និងអាហារសម្រន់មួយចំនួនផងដែរ។ កាហ្វេលើភ្នំ Led zep Cafeនេះ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

 


📌ផែនទី៖ https://maps.app.goo.gl/8KPYA5kg9hGb12xn9