ផ្សាររាត្រី ជាប់មាត់ទន្លេ ត្រូវបានគេស្គាល់ថា ជាទីកន្លែងពិសេសមួយ ដែលអាជីវករ អាចយកទំនិញ និង ផលិតផលពួកគេយកមកតាំងលក់ ដើម្បីរកប្រាក់ចំណូលបន្ថែម ខណៈនាពេលកន្លងមក ការលក់ដូររបស់អាជីករ ត្រូវបានធ្វើឡើងមមាញឹកខ្លាំងតែនៅពេលថ្ងៃ។ផ្សាររាត្រីនៅទីក្រុងភ្នំពេញស្ថិតនៅខាងមុខផ្សារចាស់នៅក្បែរមាត់ទន្លេ និងជារឿយៗមានភ្ញៀវទេសចរជាច្រើនទៅទីនោះដើម្បីទិញឥវ៉ាន់ផ្សេងៗ។ បច្ចុប្បន្នមានស្តង់ជាង១៥០ បើកលក់ទំនិញផ្សេងៗចាប់ពីសម្លៀកបំពាក់ គ្រឿងតុបតែងកាយ រហូតដល់គ្រឿងសង្ហារឹមនិងវត្ថុអនុស្សាវរីយ៍ជាដើម។