ទេសចរណ៍​ភូមិព្រះដាក់

Post by admin

15:22 - 08/04/2024

Comment

ភូមិព្រះដាក់ ដែលជាភូមិមួយមានទីតាំងនៅ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាភូមិដែលដែលទាក់ទាញភ្ញៀវទេសចរណ៍ទៅលេងច្រើន ដោយសារភូមិ ព្រះដាក់ ល្បីនៅមុខម្ហូប «នំបញ្ចុក» ភូមិព្រដាក់ ដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីគេ ជាពិសេស ការ​​និយាយ​សំនៀង​រដឺនរបស់អ្នកស្រុក ដែលពីរោះ​រណ្តំ​ គួរឱ្យ​ចាប់ចិត្ត​ចង់​ស្តាប់។ ​

ភូមិព្រះដាក់ បានដើរតួនាទីយ៉ាងសំខាន់ ជាមណ្ឌលទេសចរណ៍ជនបទ តភ្ជាប់ពីឧទ្យានអង្គរ ទៅតំបន់ទេសចណ៍ធម្មជាតិភ្នំគូលែន ! ឃុំនេះបានបង្ហាញភាពស្រស់បំព្រងនៃជីវភាពបែបវប្បធម៌របស់ជនជាតិខ្មែរ ម្ចាស់ស្រុក ទៅដល់ទេសចរអន្តរជាតិយ៉ាងជាក់លាក់ក្នុងប្រពៃណីខ្មែរ ដែលមានលក់ចំណីអាហារ​ វត្ថុអនុស្សាវរីយ៏ វត្ថុប្រើប្រាស់ផ្សេងៗ ជារបស់ខ្មែរ។

📌ផែនទី៖ https://maps.app.goo.gl/jiJrUiYsZ76bEC8N7