«Pub Street ផាប់ស្ទ្រីត» ជាកន្លែងដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានមកលេងទឹកដីខេត្តសៀមរាប។ Pub Street ទីដែលល្បីដោយភ្លើងពណ៌ឆើតឆាយ, រណ្ដំដោយភ្លេងច្រើនរទេសភាគច្រើន, អ៊ូអរដោយមានអ្នករាំច្រៀងកំដរអារម្មណ៍ភ្ញៀវទេសចរ ដែលមកអង្គុយលែង និងញ៉ាំអាហារ។ រីឯ អ្នកលក់នៅតាមផ្លូវនៅ Pub Street វិញ ពួកគាត់ខ្លះកំពុងមាញឹកជាមួយនឹងអតិថិជន ដែលមកទិញចំណីអាហារ និងភេសជ្ជៈផ្សេងៗ។ល។ ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្តានុពលវិស័យទេសចរណ៍ ក្រៅពីប្រាសាទ សៀមរាបមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតដែលរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការកម្សាន្តពេលរាត្រីក្រោយពីការទស្សនាអស់រយៈពេលពេញមួយថ្ងៃមក ទីនោះគឺ PUB Street ដែលជាទីកន្លែងមួយដែលផ្តល់នៅអារម្មណ៍រីករាយ សប្បាយ និងញាំម្ហូបអាហារ ភេសជ្ជៈ អមដោយតន្រ្តីដ៏ពិរោះផងដែរ។ ដូចនេះលោកអ្នកមកខេត្តសៀមរាបកុំភ្លេចមកកាត់ស្ត្រេសនៅ Pub Street ណា! !! !!
📌ផែនទី៖ https://maps.app.goo.gl/GnrxsgX46JXajYuC9