ស្ថិតនៅចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីរួមខេត្តកំពត រីសតឈ្មោះ រីវើរទ្រី វីឡា & រីសត (RiverTree Villa & Resort) ត្រូវបានសាងសង់ឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សបរិស្ថាននិងធនធានធម្មជាតិដែលនៅជុំវិញ តាមរយៈការព្យាយាមរក្សាសភាពដើមរបស់ដើមចាកនិងដាំដើមឈើនិងរុក្ខជាតិតូចធំដើម្បីធ្វើឲ្យរីសតមួយនេះមានបរិយាកាសខៀវស្រងាត់ ស្រស់ស្រាយ ស្ងប់ស្ងាត់ និង បរិសុទ្ធ គួរជាទីមនោរម្យសម្រាប់ការសម្រាកលម្ហែកាយជាលក្ខណៈគ្រួសារ ឬ ជាមួយមិត្តភក្តិនិងមនុស្សជាទីស្រលាញ់របស់ភ្ញៀវជាតិនិងអន្តរជាតិទាំងឡាយ។
ចំណុចដ៏គួរឲ្យទាក់ទាញបំផុតរបស់រីសតមួយនេះគឺធម្មជាតិដើមចាកនៅតាមមាត់ព្រែកនិងរុក្ខជាតិតូចធំដ៏ស្រស់បំព្រងខៀវស្រងាត់ មានភាពស្ងប់ស្ងាត់ មានការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សានិងការពារបរិស្ថានតាមរយៈការកំណត់គោលការណ៍ច្បាស់លាស់ក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនិងការចូលរួមសកម្មភាពសង្គមផ្សេងៗ ការរចនានិងការតុបតែងបន្ទប់ប្រកបដោយភាពច្នៃប្រឌិតបែបខ្មែរបុរាណកាត់សម័យ បន្ទប់មានំហំធំទូលាយចាប់ពី៥៦ម៉ែត្រការ៉េឡើងទៅហើយគ្រប់បន្ទប់ទាំងអស់សុទ្ធតែមានទេសភាពហ៊ុមព័ទ្ធដោយរុក្ខជាតិខៀវស្រងាត់បែរទៅអាងហែលទឹកឬមាត់ព្រែក សេវាកម្មមានភាពរួសរាយរាក់ យកចិត្តទុកដាក់និងមានទំនួលខុសត្រូវខ្ពស់ មានការផ្ដល់ជូនអត្ថប្រយោជន៍ផ្សេងៗដល់ភ្ញៀវដែលមានដូចជា ការជិះទូកកាយ៉ាក់គ្មានដែនកំណត់ ការជិះទូកល្បឿនលឿន ២០នាទី ការប្រើប្រាស់កង់គ្មានការកំណត់ ការទទួលនិងជូនដំណើរភ្ញៀវនៅឯចំណតឡានក្រុងឬរថភ្លើង មានភេសជ្ជៈឥតគិតថ្លៃក្នុងបន្ទប់ និងការផ្ដល់ជូនផ្សេងៗជាច្រើនទៀត។
ក្រៅពីការផ្ដល់ជូនសេវាបន្ទប់ស្នាក់នៅ រីសតដ៏ស្រស់ត្រកាលមួយនេះក៍មានផ្ដល់សេវាម្ហូបអាហារ ភេសជ្ជៈ សាលប្រជុំសម្រាប់កិច្ចប្រជុំតូចធំ កន្លែងធ្វើកម្មវិធីជួបជុំ ជប់លៀងផ្សេងៗ សម្រាប់ក្រុមហ៊ុននិងអង្គភាពតូចធំទាំងឡាយទៀតផងដែរ។
លេខទូរសព្ទ៖ 017984000
គេហទំព័រ៖ https://rivertreevilla.com.kh
ផែនទី៖ https://maps.app.goo.gl/GyVz77RPDCtcDjjUA