សួនច្បារមាត់ទន្លេ គឺជាកន្លែងដែលមានប្រជាប្រិយភាពមួយនៅរាជធានីភ្នំពេញ។ នៅទីនោះភ្ញៀវទេសចរអាចគយគន់ទេសភាពព្រះបរមរាជវាំង ចំណុចប្រសព្វនៃទន្លេទាំងបួន និងស្រូបយកខ្យល់ជំនោរដ៏បរិសុទ្ធដែលបក់តាមទន្លេ។ នាពេលព្រះអាទិត្យអស្ដង្គត ភ្ញៀវទេសចរអាចជិះទូកទស្សនាទីក្រុងភ្នំពេញដែលមានភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាតផងដែរ។សួនច្បារមាត់ទន្លេស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សួនច្បារមាត់ទន្លេ មានចម្ងាយប្រមាណ 1.1គីឡូម៉ែត្រពីវត្ដភ្នំដោយធ្វើដំណើរតាមផ្លូវបក្សីចាំក្រុងបន្ទាប់មកបត់ស្ដាំដៃតាមផ្លូវព្រះសីសុវត្ថិរហូតដល់ទីនោះ។