ព្រះលានជល់ដំរី ខេត្តសៀមរាប

Post by admin

11:06 - 08/04/2024

Comment

ព្រះលានជល់ដំរី ស្ថិតនៅខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំង ក្នុងខេត្តសៀមរាប។ ព្រះលាននេះ កសាងឡើងនៅចុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧។ នៅទីនេះមានរូបចម្លាក់ដំរី និងហ្មរជាច្រើន។ រូបនោះបង្ហាញពីដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់ និង ប្រយុទ្ធជាមួយនឹងខ្លា។ ព្រះលាននេះមានប្រវែង ៣០០ម៉ែត្រ ចាប់ពីប្រាសាទបាពួនដល់ព្រះលានស្តេចគំលង់។ លាននេះមានរានហាលបី និងមានពីរជាន់។ លានជល់ដំរី ស្ថិតនៅខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំង ស្ថិតនៅជាប់លានស្តេចគំលង់។​ លាននេះមានរានហាលចំនួនបី និងមានពីរជាន់។ ជណ្ដើរឡើងខាងត្បូង​អមសងខាងដោយដំរីក្បាល៣កាន់ផ្កាឈូកនៅប្រមោយរបស់វា។ ជណ្ដើរឡើងកណ្ដាល​លំអដោយផ្ទាំងចំលាក់សិង្ហនិងគ្រុឌឈរទ្រជណ្ដើរ។ លាននេះត្រូវបាន​ព្រះបាទជ័យវរ្ម័នទី៧​ប្រើប្រាស់ជាវេទិកា​ពីការវិញត្រលប់នៃកងទ័ពរបស់​ព្រះអង្គ​ដែលបានទទួលជ័យជំនះពីសង្គ្រាម។

នៅចុងខាងជើង​នៃរានហាល នៅពីក្រោយជញ្ជាំងខាងក្រៅ គេឃើញមានរូបចំលាក់សេះក្បាល៥ធំមួយ​នៅផ្នែកខាងក្រោមនៅជញ្ជាំងក្នុងនេះ។ រូបចំលាក់នេះខុសប្លែកពីរូបចំលាក់ដទៃ ដោយវាមានភាពរស់រវើក​និងត្រូវបានឆ្លាក់យ៉ាងល្អ។ ដោយសារវាមានស្វេតឆ័ត្រនៅពីលើ គេសន្និដ្ឋានថាវាជា​សេះរបស់ព្រះរាជា។ រូបនេះហ៊ុំព័ទ្ធដោយអប្សរា​និងយក្សកាន់ដំបង​ក្នុងចំនោមមនុស្សកំពុងភិតភ័យជាច្រើន។ អ្នកប្រាជ្ញបារាំងមួយចំនួនជឿថាសេះនេះតំនាងអោយ អវលោកេស្វរៈ ពេលព្រះអង្គមានកំនើតជាសេះបាឡាហៈ។

📌ផែនទី៖ https://maps.app.goo.gl/GCCSopDE5k8wSMkW7