សណ្ឋាគារ ឋានសួគ៌ សុខា (ភ្នំបូកគោ)-Thansur Sokha Hotel ខេត្តកំពត

Post by admin

14:30 - 25/03/2024

Comment

ទទួលយកបទពិសោធថ្មីនៅរមណីយដ្ឋានលើកំពូលភ្នំដំបូងគេបង្អស់និងតែមួយគត់នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ជាមួយនឹងទេសភាពដ៏ស្រស់បំព្រងនិងអាកាសធាតុត្រជាក់គ្រប់រដូវកាលនៅលើភ្នំបូកគោនៃព្រះរាជាណាចក្រកម្ពុជា។ រមណីយដ្ឋានឋានសួគ៌បូកគោ មានរយៈពេលធ្វើដំណើរប្រមាណ45នាទី ពីក្រុងកំពត និង 170នាទី ពីរាជធានីភ្នំពេញ។

រមណីយដ្ឋាន សុខាឋានសួគ៌មានបន្ទប់ដ៏ស្រស់ស្អាតតុបតែងរៀបចំឡើងតាមរចនាបថខ្មែរទំនើប ដែលបំពាក់ដោយសម្ភារៈទំនើបទាន់សម័យ។ បន្ទប់នីមួយៗប្រកបដោយផាសុកភាពនិងបម្រើជូននូវសេវាកម្មកម្រិតពិភពលោក។

ភោជនីយដ្ឋាន ប៊ីកប៊ុហ្វេ ផ្តល់ជូនភ្ញៀវនូវម្ហូបអាហារបែបអាស៊ីនិងអឺរ៉ុប ស្រា និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ និងមានលក្ខណៈថ្លៃថ្នូរ។ រមណីយដ្ឋានឋានសួគ៌បូកគោ ក៏មានផ្តល់ជូននូវបន្ទប់ប្រជុំដែលរៀបចំបំពាក់ដោយសម្ភារៈដ៏ទំនើបទាន់សម័យផងដែរ។

☎️លេខទូរស័ព្ទ៖​​ 0336838888
📌ផែនទី៖ https://maps.app.goo.gl/F1P3ySsB74sY35Ck7