រមណីយដ្ឋានថ្មរូង ខេត្តព្រះសីហនុ

Post by admin

14:51 - 11/06/2024

Comment

 រមណីយដ្ឋានថ្មរូង មានចម្ងាយប្រហែល 111គីឡូម៉ែត្រ ពីទីរួមខេត្តព្រះសីហនុ ​ដោយធ្វើដំណើរតាមផ្លូវជាតិលេខ 4 ​​​រហូតដល់ស្រុកកំពង់សិលា រួចអ្នកនឹងឃើញផ្លាករមណីយដ្ឋានថ្មរូង រួចបត់ឆ្វេងតាមផ្លូវលំប្រហែល 6គីឡូម៉ែត្រ អ្នកនឹងទៅដល់រមណីយដ្ឋានថ្មរូង។ ថ្មរូងជារមណីយដ្ឋានធម្មជាតិ មានទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ទឹកធ្លាក់ ព្រៃភ្នំ និងខ្យល់អាកាសបរិសុទ្ធ ស្ទើរគ្រប់រដូវកាល ។ រមណីយដ្ឋានអេកូទេសចរណ៍មួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងភូមិព្រៃប្រសិទ្ធិ៍ ឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅក្បែរចំណុចប្រសព្វរវាងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ។

ក្រៅពីមានខ្យល់អាកាសបរិសុទ្ធនៅមានប្រជាសហគមន៍សាងសង់តូប នៅជាប់មាត់ទឹកធ្លាក់ដែលគេអាចបរិភោគអាហារ សម្រាកលម្ហែកាយ និងងូតទឹកលេងយ៉ាងសប្បាយរីករាយ ។ អ្នកទេសចរអាចងូតទឹកធ្លាក់ និងទស្សនាត្រីហែលឆ្វែលឆ្វាត់តាមជ្រលងថ្មភ្នំដោយក្តីសប្បាយរីករាយ ។ នៅពេលនោះគេសង្កេតឃើញអ្នកទេសចរជាច្រើនបានឆ្លៀតថតរូប ភ្ជាប់ខ្លួនទេសភាពព្រៃភ្នំទឹកជ្រោះ ដែលមានផ្កាចម្រុះពណ៌ ជិះទោងយោលជាដើម ។

📍Google Map : https://maps.app.goo.gl/noiNfFPrYndx7DmR6