ប្រាសាទតាព្រហ្មស្ថិតនៅក្នុងរមណីយដ្ឋានទនេ្លបាទីក្នុងភូមិសាស្រ្ត ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចម្ងាយ៣៤ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២។ ប្រាសាទនេះសង់ឡើងនៅសតវត្សទី១២ និងដើមសតវត្សទី១៣ ពីឆ្នាំ១១៨១-១២០១ នៃ គ.ស. ធ្វើពីថ្មភក់ និងថ្មបាយក្រៀម ប្រកបដោយក្បូរក្បាច់រចនាដ៏វិចិត្រ ប្រហាក់ប្រហែលនិងប្រាសាទតាព្រហ្មនៅខេត្តសៀមរាបដែរព្រោះស្ថាបត្យកម្មនេះស្ថិត នៅក្នុងរចនាប័ទ្មបាយ័ន នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលជាអធិរាជនៃចក្រភពដែលជាអធិរាជនៃចក្រភពខ្មែរ។ ប្រាសាទនេះមានបរិវេណទំហំបណ្តោយ១៥០ ម៉ែត្រ, និងទទឹងប្រវែង៩៥ ម៉ែត្រ, និងកម្ពស់១២ ម៉ែត្រ។ នៅប្រាង្គកណ្តាលមានផ្តែរជារូបព្រះពុទ្ធចូលនិពាន ដែលរូបចម្លាក់នេះឆ្លាក់នៅសម័យក្រោយគឺនៅសតវត្សទី១៦ ក្នុងរជ្យព្រះបាទចន្ទរាជាទី១។