សណ្ឋាគារ ​Vakara ខេត្តកែប

Post by admin

13:55 - 03/08/2024

Comment

ជម្រាបសួរពីសណ្ឋាគារវ៉ាការ៉ាកែប! 🙏

សណ្ឋាគារ “វ៉ាការ៉ាកែប” ជាសណ្ឋាគារបែបរីហ្សតទំនើបទាន់សម័យមួយដែលមានភាពទាក់ទាញ និងអស្ចារ្យក្នុងតំបន់ឧទ្យានជាតិកែប ដែលកំពុងតែត្រូវបានផុសឡើងក្នុងបរិយាកាសនៃរុក្ខជាតិ និងធម្មជាតិពណ៌បៃតងដ៍គួរជាទីគយគន់ដែលអាចមើលឃើញទេសភាពទាំងសមុទ្រ កោះ និងភ្នំឧទ្យានជាតិកែបដ៏ស្រស់ត្រកាលតែម្ដង។ សណ្ឋាគារវ៉ាការ៉ាកែបមានបន្ទប់ស្នាក់នៅសរុបចំនួន 70បន្ទប់ រួមបញ្ចូលទាំងបឹងហ្កាឡូចំនួន 14បឹងហ្កាឡូផងដែរ ហើយយើងមានអាងហែលទឹកយ៉ាងធំទូលាយប្រកបដោយភាពទាក់ទាញ ប្រវែង34ម៉ែត្រ និងសួនច្បារដ៏ស្រស់បំព្រងព័ទ្ធជុំវិញ។ លើសពីនេះទៀត សណ្ឋាគារវ៉ាការ៉ាកែបយើងខ្ញុំមានផ្តល់ជូននូវសេវាកម្មផ្សេងៗជាច្រើនបន្ថែមទៀតដូចជា៖ ភោជនីយដ្ឋានដែលមានអាហារជាច្រើនប្រភេទ បន្ទប់ប្រជុំ ហាងកាហ្វេ កន្លែងហាត់ប្រាណ បន្ទប់ស្ទីមសូណា សួនកុមារ និងការប្រើប្រាស់ WIFI ដោយសេរីផងដែរ។

កំឡុងពេលស្នាក់នៅសណ្ឋាគារវ៉ាការ៉ាកែប លោកអ្នកអាចរីករាយជាមួយនឹងដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានានៅក្នុងទីក្រុងកែប និងកំពតដូចជា៖ ឆ្នេរកែប កោះទន្សាយ ឆ្នេរអង្កោល ឧទ្យានជាតិកែប ស្រែអំបិល កាហ្វេលើភ្នំ វិមានឯករាជ្យ ផ្សារកែប ផ្សារក្តាម ចម្ការម្រេច កន្លែងជិះរទេះក្របី កន្លែងជិះឡូរី ភ្នំកំពង់ត្រាច ល្អាងភ្នំឈ្ងក ជិះទូកកម្សាន្ដតាមដងព្រែកកំពត ឫជិះម៉ូតូកម្សាន្ដទៅកាន់តំបន់ភ្នំផ្សេងៗជាច្រើនទៀត។ ហើយលោកអ្នកអាចរៀបចំដំណើរកម្សាន្ដពេញមួយថ្ងៃទៅកាន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗដូចជា៖ ភ្នំបូកគោ ស្រែអំបិល រូងភ្នំ ឫបទពីសោធន៍ជាមួយនឹងការស្ទូចត្រីនៅតាមកោះនានានៅក្នុងតំបន់សមុទ្រកែបនេះតែម្ដង៕ សូមអរគុណ! 🙏

☎️លេខទូរស័ព្ទ៖​​ +855 (0) 11 90 92 15 | 93 34 65 39

🌍គេហទំព័រ៖ https://www.vakarahotel.com

❤️Facebook:https://www.facebook.com/VakaraHotelKep

❤️Instagram:https://www.instagram.com/vakarahotel?igsh=MXVwbWJpeDlrYXBmOA==

❤️Tik Tok:https://www.tiktok.com/@vakarahotelkep?_t=8lEu9UEzLHU&_r=1

📌ផែនទី៖ https://maps.app.goo.gl/P8rAFTqzG63wSkDt6