WAT BO HOUSE ខេត្តសៀមរាប

Post by admin

11:54 - 06/04/2024

Comment

តើលោកអ្នកកំពុងស្វែងកន្លែងសម្រាកលំហែកាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នកនៅខេត្តសៀមរាបមែនទេ? ផ្ទះវត្តបូព៌ ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។

ផ្ទះវត្តបូព៌ ជាផ្ទះវីឡាមួយក្នុងខេត្តសៀមរាបដែលរក្សានូវលក្ខណះបែបបុរាណខ្មែរ និងមានអាងហែលទឹកឯកជន (ធម្មជាតិ) ដែលហ៊ុំព័ទ្ធទៅដោយសួនពណ៌បៃតងខៀវស្រងាត់។ ផ្ទះនេះមានទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្បែរសាលារៀនសុវណ្ណភូមិ និងមានចម្ងាយត្រឹមតែ ១.៣ គីឡូម៉ែត្រតែប៉ុណ្ណោះពីផ្សារចាស់ ផាប់ស្ទ្រីត និងផ្សាររាត្រីជាដើម។ វីឡាមានលក្ខណ្ណះធំទូលាយ មានបន្ទប់គេង ៥ អាចស្នាក់នៅបានរហូតដល់ទៅ ១០នាក់, បន្ទប់ទឹក ៦, កន្លែងទទួលភ្ញៀវ ១, ផ្ទះបាយ ១ បំពាក់នូវបរិក្ខាពេញលេញ ដែលអាចអោយភ្ញៀវធ្វើការចម្អិនអាហារដោយខ្លួនឯងបាន។ បន្ទប់គេងនីមួយៗមានបំពាក់នូវម៉ាស៊ីនត្រជាក់, បន្ទប់ទឹក (ទឹកក្តៅ ត្រជាក់) និងទូសម្លៀកបំពាក់រួចជាស្រេច។ ក្រៅពីនេះក៏មានកញ្ចុះសម្រាប់អង្គុយលេង, អង្រឹង, ចង្ក្រានអាំងសាច់ ដែលអាចអោយភ្ញៀវជួបជុំញ៉ាំអាហារនៅខាងក្រៅ គយគន់ពន្លឺព្រះច័ន្ទ និងហែលទឹកលេងកម្សាន្តបន្ទាប់ពីការទស្សនាប្រាង្គប្រាសាទ។

វីឡាយើងខ្ញុំក៏មានផ្តល់ជូនសេវាកម្មបន្ថែមរួមមានដូចជា ការរៀបចំម្ហូបអាហារ (ពេលព្រឹក ថ្ងៃត្រង់ ល្ងាច), ការវេចខ្ចប់អាហារសម្រាប់ដំណើរកម្សាន្ត, កក់ភោជនីយដ្ឋាន, ជួលកង់ ម៉ូតូ រ៉ឺម៉ក ឡាន, មគ្គុទេសទេសចរ, បោកគក់សម្លៀកបំពាក់, ថ្នាក់រៀនចម្អិនម្ហូប, មើលការសម្តែងសៀក, ជិះម៉ូតូកង់ ៤ លេងកម្សាន្តតាមតំបន់ជនបទ មើលទេសភាពថ្ងៃរៀបលិច និងសកម្មភាពទេសចរណ៍ជាច្រើនទៀតក្នុងខេត្តសៀមរាប។

☎️លេខទូរស័ព្ទ៖​​ 061383739
🌍គេហទំព័រ៖ https://angkorstays.com
📌ផែនទី៖ https://maps.app.goo.gl/9Sx9yCbq12Qt9uvu5