វត្តភ្នំដូនពេញ ឬ វត្តភ្នំ នៅទីក្រុងភ្នំពេញ

Post by admin

14:32 - 01/03/2024

Comment

វត្តភ្នំដូនពេញ ឬ វត្តភ្នំ (អង់គ្លេស: Wat Phnom Daun Penh) or (Wat Phnom) គឺជាវត្តដ៏ចំណាស់មួយ ក្នុងប្រទេសកម្ពុជា ដែលមានអាយុកាលប្រមាណជា ៦៥០ ឆ្នាំ ឆ្លងកាត់ការសាងសង់ និង ជួសជុលជាបន្តបន្ទាប់ ដោយរជ្ជកាលស្ដេចចំនួន ៤អង្គ ។ វត្តភ្នំ គឺជាទីមណ្ឌល នៃបូជនីស្ថាន សាសនា វប្បធម៌ និង ប្រវត្តិសាស្ត្រ ដែលជានិមិត្តរូបដ៏ចម្បងក្នុងការកំណត់អត្តសញ្ញាណនៃឈ្មោះទីក្រុង ភ្នំពេញ ដែលវត្តនេះមានកម្ពស់សរុប ៤៦ ម៉ែត្រ ដោយស្មើនិងកម្ពស់ហ្វីត (១៥០ហ្វីត) វត្តនេះផងដែរ ត្រូវបានប្រសិទ្ធនាម តាមឈ្មោះ លោកយាយ ដូនពេញ ដែលជាអ្នកបង្កើតវត្តនេះឡើងដំបូងក្នុងឆ្នាំ ១៣៧២ ដែលមានតំណាលពីការ រកឃើញនៅ ព្រះបដិមាបួនអង្គក្នុងដើមគគីមួយក្បែរច្រាងទន្លេ ដោយបដិមារព្រះទាំង ៤អង្គនេះរួមមាន ៖

  • បដិមា ព្រះវិស្ណុ (Vishnu) ដែលសាងអំពីថ្លើមថ្ម (Jade Stone)
  • បដិមា ព្រះពុទ្ធ (Buddha) ដែលសាងអំពីមាស (Gold)
  • បដិមា ព្រះឥន្ទ្រ (Indra) ដែលសាងអំពីសំរិទ្ធ (Bronze)
  • បដិមា ព្រះកំចាយ (布袋) (Budai) ដែលសាងអំពីលង្ហិន (Brass) ភាពល្បីល្បាញនេះបានធ្វើឱ្យពួកឈ្មួញចិន និង ពលរដ្ឋខ្មែរកាត់ចិនជាច្រើន មកធ្វើការបន់ស្រន់ យ៉ាងច្រើនកុះករ ដោយបែបនេះហើយ ទើបមានព្រះគ្រូឃោសាចារ្យមួយអង្គនាម ព្រះធម្មលង្កា សូមរតនា ពីលោកយាយដូនពេញ ទៅដម្កល់នៅ វត្តព្រះពុទ្ធឃោសាចារ្យ ក្រោយមកទើបវត្តនេះប្ដូរឈ្មោះជា វត្តចិនដំដែក ក្រោយពេលសំបូរពួកចិនដែលមករស់នៅទីនោះនាំគ្នាមកប្រកបរបរដំដែកនៅតំបន់នោះ ក្រោយពេលឆ្លងកាត់សម័យកាលសង្គ្រាមច្រើន ស្លាកស្នាមនៃជំនឿ បានរលុបបន្តិចម្ដងៗ បូករួមទាំងការប្រែប្រួលសម័យកាលនៅកម្ពុជា ប្រជាពលរដ្ឋខ្មែរកាត់ចិន ក៏មានជំនឿផ្សេងទៅលើ អ្នកតាព្រះចៅមកដល់ពេលបច្ចុប្បន្ននេះ ដែលផ្ដើមចេញពីការបន់ស្រន់ បដិមា ព្រះកំចាយ ដែលជាសិល្បៈបដិមាមកពីប្រទេសចិននេះឯង ។

 

Location: https://maps.app.goo.gl/fZN61MEceoKyxLLj7