Wonderland Suites & Resort

Post by admin

10:37 - 21/08/2024

Comment

វ៉នដឺឡេនរីហ្សតជារីហ្សតថ្មីមួយដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ធ្វើដំណើរប្រហែលកន្លះម៉ោងប៉ុណ្ណោះពីក្រុងព្រះសីហនុ។

នៅរីហ្សតវ៉នដឺឡេនមានភាពទាក់ទាញទេសចរណ៍បែបធម្មជាតិជាច្រើន ដូចជាទេសភាពវាលស្រែ ទេសភាពភ្នំជុំវិញ ព្រៃកោងកាង និងដងព្រែកធម្មជាតិដ៏ស្រស់ស្អាតតភ្ជាប់ទៅដល់សមុទ្រ។ ក្រៅពីការផ្តល់សេវាកម្មស្នាក់នៅបែបផ្ទះវីឡាប្រណីត នៅទីនោះក៏មានជាសកម្មភាពទេសចរណ៍កម្សាន្ដផ្សេងៗជាច្រើនបម្រើជូនទាំងភ្ញៀវមកស្នាក់នៅ និងភ្ញៀវទេសចរដែលចូលមកលេងកម្សាន្តដូចជា៖ ការជិះទូកឈើ និងជិះកាយ៉ាកកម្សាន្ដតាមដងព្រែក ការជិះម៉ូតូទឹក ការជិះម៉ូតូកង់បួន និងការជិះឡានលក្ខណៈ OFF-Road ជាដើម។

បន្ថែមពីនោះទៀត វ៉នដឺឡេនរីហ្សតក៏មានកន្លែងចិញ្ចឹមសត្វសេកដ៏ស្រស់ស្អាត និងធំទូលាយ ដោយមានការចិញ្ចឹមមើលថែបានយ៉ាងល្អដោយបុគ្គលិកជំនាញរបស់រីហ្សតផ្ទាល់។ ទីកន្លែងចិញ្ចឹមសត្វសេកនេះបានក្លាយជាភាពទាក់ទាញមួយសម្រាប់ទាំងភ្ញៀវទេសចរមកស្នាក់នៅផង និងសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ដែលការចូលទស្សនាកម្សាន្ដទីកន្លែងចិញ្ចឹមសត្វសេកនេះមិនតម្រូវឱ្យទិញសំបុត្រចូលនោះទេ។

រីហ្សតនេះត្រូវបានគេស្គាល់ថាជារីហ្សតរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលគាត់កំពុងធ្វើការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នេះក្នុងទំហំដីប្រមាណ១០ហិចតា និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ចំនួន ៨៤នាក់ ក្រោមការគ្រប់គ្រងរបស់ជនជាតិខ្មែរសុទ្ធសាធ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 010 271 234 / 016 711 234 / 031 444 1234

☎️Contact: 010 271 234 / 016 711 234 / 031 444 1234